ខួប១ឆ្នាំនៃរដ្ឋប្រហារមីយ៉ាន់ម៉ា គ្រប់គ្រង​ប្រទេសដោយរបបយោធា

មីយ៉ាន់ម៉ា ៖ ចាប់តាំងពី​យោធា​ដណ្តើមបាន​ការគ្រប់គ្រង​ប្រទេស​មី​យ៉ាន់​ម៉ា ថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២២នេះ គឺជាខួប​ឆ្នាំ​មួយ​។ ពួកគេ​បាន​ឃុំខ្លួន​មេដឹកនាំ​ជាប់​ឆ្នោតលោកស្រី Aung San Suu Kyi  និង​សមាជិក​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​របស់​លោកស្រី​ មុន​ពេល​ប្រកាស​រដ្ឋប្រហារ។

ប្រកាស​រដ្ឋប្រហារ បានជំរុញឲ្យមានកំហឹងពុះកញ្ជ្រោលនៅក្នុងប្រទេសមួយ ដែលបាននិងកំពុងធ្វើធ្វើការផ្លាស់ប្តូរបន្តិចម្តងៗ ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។ ការតវ៉ាបានកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ រួមជាមួយនឹងចលនាមិនស្តាប់បង្គាប់ទ្រង់ទ្រាយធំ។

យោធាបានឆ្លើយតបដោយកម្លាំង ហើយមនុស្សជិត១,៥០០នាក់ ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាប។

ដោយមានការខកចិត្តនឹងភាពមិនរីកចម្រើន មនុស្សមួយចំនួនបានកាន់អាវុធ ហើយរដ្ឋាភិបាលរួបរួមជាតិដែលបង្កើតឡើងដោយសមាជិកសភាជាប់ឆ្នោត និងក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ បានបង្កើតកងកម្លាំងការពារប្រជាជន។

មួយឆ្នាំចាប់តាំងពីរដ្ឋប្រហារ និងដោយមានសញ្ញាតិចតួចនៃការឯកភាពជាអន្តរជាតិដើម្បីស្ដាររដ្ឋាភិបាលស៊ីវិលឡើងវិញនោះ ស្ថានភាពមើលទៅកាន់តែមានភាពមិនច្បាស់លាស់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds