កោះព្រហ្មចារីយ៍ ជាតំបន់ទេសចរណ៍ទើបលេចមុខថ្មី នៅស្រុកព្រែកប្រសព្វ
ភ្នំពេញ៖ កោះព្រហ្មចារីយ៍ តំបន់ទេសចរណ៍ទើបលេចមុខថ្មី និងទទួលបានការគាំទ្រច្រើនមួយនេះសហគមន៍អេកូទេចរណ៍គួរជាទីចាប់អារម្មណ៍កន្លែងថ្មីមួយនៅតាមបណ្តោយដងទន្លេមេគង្គ ស្ថិតក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចម្ងាយប្រមាណ ១៧ គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ។
កោះនេះ គ្រប់គ្រងដោយប្រជាសហគមន៍កោះព្រហ្មចារីយ៍ដែលជាសហគមន៍អេកូទេចរណ៍ថ្មីមួយ ដែលទើបតែត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០២០ ។ តំបន់នេះបានទាក់ទាញភ្ញៀវទេសចរជាច្រើនទស្សនាទេសភាព ដ៏ស្រស់ស្អាត និងសត្វផ្សោតទឹកសាប៕