ស្រស់ស្អាតណាស់! ព្រះនាងតូច ជេនណា ពិតជាគួរអោយស្រលាញ់ហើយថែមទាំងស្រស់ស្អាត ក្រោយបង្ហាយក្នុងឈុតចិនបែបនេះ
១ពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបហើយថា ព្រះនាងតូច នរោត្តម ជេនណា គឺជាខ្សែរាជវង្សកម្ពុជាមួយរូបដែលមានភាពល្បីល្បាញនិងមានសម្លេងគាំទ្រច្រើនតាមរយៈ ចំណេះដឹង សមត្ថភាព និងទេពកោសល្យខាងផ្នែកសិល្បៈនៅក្នុងខ្លួនរបស់ព្រះនាងផងដែរ ។
ជាក់ស្តែងនាពេលថ្មីៗនេះ ដើម្បីអបអរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិននេះ គេបានឃើញព្រះនាងតូច នរោត្តម ជេនណា បង្ហាញខ្លួននៅក្នុងឈុតសម្លៀកបំពាក់ពណ័ក្រហមដែលជាឈុតចិន ហើយមើលទៅគឺពិតជាស្រស់ស្អាត និងគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន ។