ក្រសួងបរិស្ថាន​ អបអរសាទរ​លោក​បេន និង​ក្រុមគ្រួសារ​ដែល​ត្រូវបានទទួលសញ្ជាតិខ្មែរ

ភ្នំពេញ​ ៖ បន្ទាប់ពី​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រាជានុញ្ញាត​ផ្តល់​សញ្ជាតិ​ខ្មែរ ដោ​យស​ញ្ជា​តូប​នី​កម្ម​ជា​ចង្កោម​គ្រួសារលោកបេន ក្រសួងបរិស្ថាន​បាន​ចូលរួម​អបអរសាទរ​លោក​បេន និង​ក្រុមគ្រួសារ​ដែល​ត្រូវបានទទួលសញ្ជាតិខ្មែរ ​។

​ក្រសួងបរិស្ថាន​បាន​លើកឡើងថា នេះ​គឺជា​ការទទួលស្គាល់​នូវ​ការលះបង់​កម្លាំងកាយ កម្លាំងចិត្ត​របស់លោក ដា​វិ​ស បេន យ៉ូ​ស​សែ​ប ជា​ជនជាតិ​អាមេរិកាំង និង​ក្រុមគ្រួសារ​សរុប​ចំនួន​៤​នាក់ ដើម្បី​បុព្វហេតុ​ការពារ និង​អភិរក្ស​ធនធាន​ព្រៃឈើ និង​សត្វព្រៃ នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក នៅក្នុង​ខេត្តព្រះវិហារ​។

ការចូលរួម​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​របស់លោក និង​ក្រុមគ្រួសារ​ជាមួយ​ក្រសួងបរិស្ថាន ប្រកប ដោយ​ភាពស្មោះត្រង់ ការទទួលខុសត្រូវ​ខ្ពស់ និង​តម្កល់​ផលប្រយោជន៍​ធនធានធម្មជាតិ​ជាធំ​។ នេះ​គឺជា​ការ​តប ស្នង​និង​ការកោតសរសើរ​ចំពោះ​អ្នក​ស្រឡាញ់​ធាន​ធាន​ធម្មជាតិ និង​បរិស្ថាន​ពិតប្រាកដ​៕​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds