ចូលឆ្នាំចិនឆ្នាំនេះ ពលរដ្ឋថៃត្រៀមម៉ាស់ក្រដាស វ៉ាក់សាំងកូវីដ-១៩ នំសែនរូបក្បាលជ្រូក មាន់ ទា និងគ្រឿងសមុទ្រសម្រាប់សែនក្នុងពិធីបុណ្យចូលឆ្នាំចិននេះ

ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន MThai បានឲ្យដឹងថា ពិធីបុណ្យចូលឆ្នាំចិននៅក្នុងប្រទេសថៃសម្រាប់នៅក្នុងឆ្នាំ ២០២២នេះ អាចនឹងមានភាពខុសប្លែកបន្តិចបើធៀបទៅនឹងទម្លាប់ដែលពលរដ្ឋថៃកាត់ចិនធ្លាប់បានធ្វើកាលពីឆ្នាំមុនៗ។ ភាពខុសប្លែកនេះមិនមែនព្រោះតែពលរដ្ឋថៃកាត់ចិនបានកែប្រែទម្លាប់ឬប្រពៃណីនោះទេ តែពួកគាត់នឹងធ្វើអ្វីៗឲ្យសម្របទៅតាមស្ថានភាពសង្គមជាក់ស្តែងនៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ននេះ។

 

ប្រភពខាងលើបានបន្តថា ទំនិញនៅក្នុងទីផ្សារនៃប្រទេសថៃមានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះជាពិសេសគឺសាច់ជ្រូកតែម្តង ខណៈពលរដ្ឋមួយចំនួនក៏ត្រូវបាត់បង់ប្រាក់ចំណូលព្រោះតែវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩ ផងដែរ។ តាមរយៈរូបភាពដែលបណ្តាញសារព័ត៌មាន MThai បានចុះផ្សាយលើគណនីបណ្តាញសង្គមរបស់ខ្លួនោះបានបង្ហាញថា វត្ថុដែលគេដាក់លក់សម្រាប់ដុតសែនដូនតានៅក្នុងឆ្នាំនេះហាក់ប្លែកបន្តិចដោយមានដូចជា ម៉ាស់ក្រដាសនិងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយចំពោះនំសែនវិញត្រូវបានគេរចនាជារូបក្បាលជ្រូក មាន់ ទា និងគ្រឿងសមុទ្រមួយចំនួនផងដើម្បីឲ្យពលរដ្ឋថៃកាត់ចិនអាចទិញវត្ថុទាំងនេះទៅសែនជូនដូនតាក្នុងតម្លៃទាបជាងទំនិញពិតនៅក្នុងទីផ្សារ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open