កៀកចូលឆ្នាំចិន តារា២ដួងត្រូវទុកសោកបាត់បងមនុស្សជាទីស្រលាញ់….

នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះឱកាសចូលឆ្នាំប្រពៃណីចិន និងវៀតណាម នឹងបានចូល​មក​​ដល់ ហើយក៏មានបងប្អូន​ប្រជាជនខ្មែរជាច្រើនដែលមានជឿថាខ្លួនជាប់សែស្រឡាយចិន បាន​រៀប​ចំសែន​ព្រេន​តាមជំនឿប្រពៃណីមួយនេះ ។

ក្រៅពីបងប្អូនប្រជាពលរដ្ឋខ្មែរក្នុងនោះក៏មានសិល្បករសិល្បការិនីជាច្រើន បានបង្ហោះ​នូវ​ឈុត​សម្លៀកបំពាក់ និងការតុបតែងបែបប្រពៃណីចិន និងវៀតណាម និងមានការជួប​ជុំគ្នា​សប្បាយ​ថែមទៀតផង ។ ខុសប្លែកតែតារាចម្រៀងប្រុសស្រីចំនួនពីរដួង គឺលោក ខេម និង​កញ្ញា សុខ សីឡាលីន បែរកំពុងជួបទុក្ខយ៉ាងក្រៀមក្រំបំផុត ។

តារាចម្រៀងហង្សមាសកញ្ញា សុខ សីឡាលីន ត្រូវបានដឹងថា កំពុងកាន់ទុក្ខ​ដ៏ក្រៀម​ក្រំ​បំផុត ខណៈដែលឪពុកជាទីគោរពស្រលាញ់បានទទួលមរណភាព កាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ ។

ដូចគ្នាតារាចម្រៀងលោក ខេម នៅព្រឹកថ្ងៃទី៣០ ខែមករានេះ បានប្រកាស​ដំណឹង​អកុសល​​មួយនៅ​លើ​បណ្ដាញ​សង្គមរបស់ បន្ទាប់ពីប្អូនប្រុសរបស់​លោកបាន​ទទួលមរណ​ភាពទាំងវ័យក្មេង ។ តាមការឱ្យដឹង ប្អូនប្រុសរបស់តារាចម្រៀងប្រុសរូបនេះបាន​ទទួល​មរណភាព​ដោយសារគាំងបេះដូង ។

បើទោះជាយ៉ាងណា ក្នុងឱកាសដ៏ក្រៀមក្រំរបស់តារា​ចម្រៀងប្រុសស្រី​ទាំងពីរ​ដួងខាង​លើ​នេះ ត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម និងអ្នកគាំទ្រជាច្រើន​បានសម្ដែង​នូវការ​សោក​ស្ដាយ និងចូលរំលែកទុក្ខចំពោះក្រុមគ្រួសារអ្នកទាំងពីរផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds