មើលមួយភ្លេតស្មានតែចាន់ចាវ! កាពិត ជា វណ្ណារិទ្ធ ដាក់មួយឈុត ខៀវសុទ្ធ ដែរបាត់, ឃើញភ្លាម កុសុម៉ា ឡើងភ្ញាក់ រួចចូល comment ភ្លាមៗថា…

ខណៈពេល សែនចូលឆ្នាំចិន ជិតចូលមកដល់ ស្រាប់តែ ម្សិលម៉ិញនេះ នាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ កញ្ញា សុភ័ក្រ្ត កុសុម៉ា បានតែងខ្លួន លេងម៉ាអស់ដៃ តែម្តង ដោយបានបង្ហោះរូបភាពមួយសន្លឹក ដោយប្រើពណ៌ខៀវសុទ្ធ

 

មើលទៅប្លែកទាក់ភ្នែកដល់ហើយ ដល់ថ្នាក់ ធ្វើឲ្យ គ្រប់គ្នាផ្ទុះការចាប់អារម្មណ៍ និងចែករំលែកយ៉ាងច្រើន រហូតដល់ទៅ ជាង១ម៉ឺនដងបាត់ទៅហើយ គិតត្រឹមថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២២ នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុសុម៉ា បានភ្ជាប់សារខ្លីមួយទៀត ថា “ឆ្នាំនេះហុងស៊ុយពណ៌ខៀវ ចឹងគ្រប់យ៉ាងត្រូវតែខៀវ” រួចឆ្លៀតបន្ថែម នៅក្នុង comment ដូចនេះ “តោះកាត់ឆុង ជាមួយពណ៍ហុងស៊ុយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញភ្លាម ហ្វេនៗ ចង់គាំង រួចចូល comment ព្រាត ថា ៖ ប៉ិនហ្មង​យើងហ្នឹង, ប្លែករហូត​, ឈ្នះទៀតហើយយាយ, ឈ្នះអស់មារសត្រូវ, គំាងទៀតហើយ, បើផាត់មុខខៀវទៀត ល្អបង, កប់យោបល់, ស្បែកមិនសូវស ដាក់ខៀវអ៊ីចឹងទៅ រាងស្រគាំតិចចែ,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សក់ខៀវទៀតមក ស្ដង់ដា ហើយ, បងឈ្នះហើយឆ្នាំនេះ, អ្នកម្តាយអើយ, បើមិនប្លែក មិនមែនកុសុម៉ាទេ, ញាក់ហ្មងបង ឆុងអែបកៀន, ស្រលាញ់idolត្រង់ថ្មី គ្រប់ពេល អ៊ីចឹងហ្មង។

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds