ហេតុតែចង់ស្អាតពេក ខ្ញុងខំទៅធ្វើច្រមុះ តែបែរឡើងជាំក្រោមភ្នែកដូចត្រូវគេវ៉ៃ
3/05/2019
តារាកំប្លែង នាងខ្ញុង ដើម្បីទទួលបានសម្រស់ស្រស់ស្អាត បានខំទៅហាងកែសម្ផស្ស កែកុនចំណុចខ្វះខាតរបស់ខ្លួន ដើម្បីឱ្យគ្រូពេទ្យវះកាត់តខ្ទង់ច្រមុះបន្ថែមសម្រស់ ឱ្យកាន់តែស្រស់ស្អាតទ្វេរដងព្រោះតែខ្ទង់ច្រមុះដើមរបស់ខ្លួនកំប៊ិត។
ជាក់ស្តែងក្រោយពេលកែច្រមុះរួចរាល់ ពេលនេះសម្រស់របស់នាង ខ្ញុង នៅពុំទាន់ស្អាតដូចអ្វីដែលនាងចង់បាននោះទេ ។ ផ្ទុយទៅវិញ នាងបែរជាបង្ហាញមុខមាត់ពិតក្នុងសភាពទើបតែវះកាត់រួច នៅក្រោមច្រមុះមានស្នាមដេរ និង នៅក្រោមភ្នែកបែរជាជាំទាំងសងខាងទៅវិញ អាចមើលច្រលំស្មានតែត្រូវនឹងអីឬដូចគេវ៉ៃអីចឹង។
យ៉ាងណាមិញតាមវីដេអូដែលតារាកំប្លែងរូបនេះបានបង្ហោះគឺតារាកំប្លែងពូកែវោហាររូបនេះបានបញ្ចាក់យ៉ាងច្បាស់ថា ៖ ”កុំច្រលំអី តាមពិតស្នាមជាំដោយសារចាក់ថ្នាំធ្វើកែខ្ទង់ច្រមុះដែលទើបវះកាត់រួច ហើយគ្មានអីត្រូវលាក់ទេព្រោះចង់ស្អាតបានអីចឹង” ជាសម្តីក្នុងវីដេអូដែលអ្នកនាងបានប្រាប់ដល់អ្នកគាំទ្រក៏ដូចជាមិត្តភក្ក្នុងវិដេអូ Live កាលពីម្សិលមិញ។
តារាកំប្លែងស្រីរូបនេះបានបន្ថែមថាច្រមុះដែលនាងធ្វើការវះកាត់នៅហាងDR Professional Clinic កាលពីថ្ងៃអាទិត្យទី២៤ ខែមុន តខ្ទង់ច្រមុះជ័រអាល្អ របស់អាមេរិកចំណែកឯតម្លៃវិញជិត៨០០ ដុល្លារអាមេរិក។
អ្វីដែលធ្វើឲ្យតារារូបនេះស្ងាត់ការងារមួយរយៈព្រោះតែមុខរបួសនៅហើមនិងឡើងជាំក្រោមភ្នែកដោយសារថ្នាំទើបសម្រាកសិនមិនបានធ្វើការងារឲ្យខាងទូរទស្សន៍នានាក៏ដូចLive លក់ផលិតផលដែលខ្លួនលក់តាមOnline។ ទើបម្សិលមិញបានធូរបន្តិចបង្ហាញឲ្យបងប្អូនអស់ចម្ងល់ថានាងទៅប៉ះជាមួយអ្វីបានជាំដល់ថ្នាក់នេះ ទៀត «ច្រមុះខ្ញុំមិនមានទៅប៉ះនឹងអ្វីទេ គឺដោយសារតែខ្ញុំទើបតែវះកាត់តខ្ទង់ហ្នឹងណា ហេតុតែចង់ស្អាត ឥឡូវជាំក្រោមភ្នែកទាំងសងខាងអស់ហើយ តែមិនយូរទេស្នាមជាំទាំងនោះនឹងបាត់ទៅតាមហ្នឹងហើយ ពីព្រោះសភាពដែលបងប្អូនឃើញនេះ គឺខ្ញុំទើបតែវះកាត់រួច» ៕
មិនខ្មាសទេមុខចឹងហ៍តែអង្គុយយូវាមិនបាន និយាយច្រើនវាមិនកើត
Posted by Srey Knhong on Sunday, 3 March 2019
រូបភាពយកពីFB Page: អ្នកនាង ខ្ញុង
អត្ថបទ៖កែវ ចន្ទ័សុផាវរុណ