សូមចូលរួមរំលែកទុក្ខផង ! ឪពុក តារាចម្រៀង សុខ សីឡាលីន បានលាចាក លោកនេះ បាត់ទៅហើយ, ឡាលីន បានត្រឹមពោលពាក្យ ទំាងទឹកភ្នែកថា
ហ្វេនៗ ក៏ដូចជាទស្សនិកជន មិនតិចនាក់ទេ ច្បាស់ជាស្គាល់ តារាចម្រៀងស្រី ដ៏ល្បីម្នាក់ ប្រចាំផលិតកម្មរស្មីហង្សមាស គឺ សុខ សីឡាលីន នោះ។ បទ ចម្រៀងជាច្រើន របស់ តារាចម្រៀងរូបនេះ នៅតែដក់ជាប់បេះដូង អ្នកគាំទ្រ ដដែលមកដល់ថ្ងៃនេះ។
ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ តារាស្រីរូបនេះជួបទុកធំ ដោយសារតែឪពុកជាទីស្រឡាញ់របស់ខ្លួន បានលាចាកលោកនេះ បាត់ទៅហើយ។
កញ្ញា សុខ សីឡាលីន បានត្រឹមហូរទឹកភ្នែក សស្រាក់ រួចរៀបរាប់ថា “លោកឪពុក ទិត្យ សូផាត របស់កូន លាចាកលោកហើយ កូនទទួលយកមិនបានទេ កូនធ្វើសង្ឃទាន ជូនលោកហើយ លោកពុកឈឺចុកចាប់ណាស់ ពេលនេះ លោកឪពុក ឈប់ឈឺចុកចាប់ហើយ សូមជម្រាបដល់បងប្អូន អ៊ុំពូមីង មិត្តភក្តិ ដែលស្គាល់ លោកឪពុកជាដំណឹងផង”។
ឡាលីន បន្តទៀតថា “លោកឪពុកកូនអើយ សូមលោកបានទៅកាន់សុគតិភពណា កូនទទួលយកមិនបានទេ, លោកឪពុកដ៏ល្អរបស់កូនអើយ ជាតិណាណា កូនសូមកើតជា កូនលោកឪពុកគ្រប់ទៀត កូនទទួលយកមិនបានទេ “។
មិនទាន់អស់ទេ មកដល់ព្រឹកម៉ិញនេះទៀត នាថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២២ នេះ សុខ សីឡាលីន បានពោលពាក្យទំាងទឹកភ្នែកទៀតថា “កូនទទួលយក មិនបានទេ លោកឪពុកអើយ លោកឪពុកដ៏ល្អ របស់កូនអើយ
កូនខំប្រឹងគ្រប់យ៉ាង ដើម្បីគ្រួសារ ដើម្បីលោកឪពុកបានជា ហូបឆ្ងាញ់ រស់ស្រួល លោកពុកតស៊ូ លំបាក ដើម្បីកូនរហូតតាំងពីកូន នៅតូច រហូតមានជម្ងឺប្រចាំកាយ (ទឹកនោមផ្អែម) លោកពុកហត់ច្រើនណាស់”។
ក្រោយឃើញបែបនេះ ហ្វេនៗ ក៏ដូចជាមហាជនទូទៅសម្តែងក្តីសោកស្តាយយ៉ាងខ្លាំង ព្រមទាំងបានបង្ហោះសារចូលរួមរំលែកទុក្ខនៃគ្រួសារសពផងដែរ។ ដើម្បីជ្រាបបន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖