ក្ដុកក្ដួលបំផុត! ពលរដ្ឋអាហ្វហ្គានីស្ថាន ក្រពេករហូតត្រូវលក់ក្រលៀន ឬលក់កូន ដើម្បីបានលុយចិញ្ចឹមក្រពះ

ចាប់​តាំង​តែ​ពី​ក្រុម​តាលីបង់ កាន់​កាប់​បាន​ប្រទេស​អាហ្វហ្គានីស្ថាន​កាល​ពី​ខែ​សីហា ឆ្នាំ ២០២១ រហូត​មក​ទល់​ពេល​នេះ បាន​ធ្វើ​ឱ្យ​ជំនួយ​អន្តរជាតិ​រាប់​ពាន់​លាន​ដុល្លារ​ត្រូវ​បាន​ដក​ចេញ​ពី​ប្រទេស បណ្ដាល​ឱ្យ​ប្រទេស​មួយ​នេះ​ធ្លាក់​ផុង​ក្នុង​ភាព​ក្រីក្រ​ដោយ​សង្គ្រាម គ្រោះ​រាំងស្ងួត និង​ទឹក​ជំនន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ធ្លាក់​ផុង​ខ្លួន​ដោយ​ភាព​ខ្វះ​ខាត​ក្រ​ខ្សត់​នេះ​ដែរ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​រាប់​ពាន់​នាក់​ជួប​ប្រទះ​ការ​លំបាក​ជា​ខ្លាំង រហូត​ពួកគេ​ត្រូវបាន​ប្រទះ​ឃើញ​ដូច​ៗ​គ្នា​ជាមួយ​ស្នាម​កាំបិត​ត្រង់​ក្រលៀន ដែល​លទ្ធផល​មក​ពី​ការ​វះកាត់​ក្រលៀន​លក់។ តាម​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ឱ្យ​ដឹង​ថា ក្រលៀន​មួយ​គឺ​លក់​បាន​ក្នុង​តម្លៃ​ចន្លោះ​ពី ១ ៥០០ ទៅ ២ ០០០ ដុល្លារ ហើយ​តម្លៃ​គឺ​បាន​បន្ត​ធ្លាក់​ចុះ​ទៅៗ ដោយសារ​តែ​មាន​មនុស្ស​លក់​វា​ច្រើន​ពេក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​នោះ​ដែរ បើ​តាម​សម្ដី​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ម្នាក់​ឈ្មោះ Ghulam Hazrat បាន​និយាយ​ថា ៖«ខ្ញុំ​មិន​អាច​លើក​ដៃ​សុំ​លុយ​គេ​បាន​ឡើយ។ ដល់​អ៊ីចឹង ខ្ញុំ​ក៏​សម្រេច​ចិត្ត​ទៅ​មន្ទីរពេទ្យ ដើម្បី​លក់​ក្រលៀន​របស់​ខ្ញុំ ដើម្បី​បាន​ប្រាក់​សន្សំ​ទុក​គ្រាន់​ចិញ្ចឹម​កូនៗ​ខ្ញុំ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឡែក​ក្រៅ​ពី​ការ​លក់​ក្រលៀន ពលរដ្ឋ​ខ្លះ​វិញ ក៏​ជ្រើសរើស​ការ​លក់​កូនៗ​របស់​ពួកគេ ដើម្បី​អាច​បាន​ប្រាក់​យក​មក​ចិញ្ចឹម​ក្រពះ​ក្នុង​គ្រួសារ​ផង​ដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds