សូមប្រយ័ត្ន ជិតចូលឆ្នាំចិន ជំងឺប៉េស្តជ្រូកអាហ្វ្រិក កំពុងផ្ទុះឆ្លងខ្លាំងពាសពេញប្រទេសថៃហើយ
រដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ថៃ បាននិយាយថា ពេលនេះជំងឺ ប៉េស្តជ្រូកអាហ្រ្វិក (AFS) កំពុងរីករាលដាល ពាសពេញប្រទេសថៃ ។
បច្ចុប្បន្នជំងឺនេះ បានឆ្លងដល់ កសិដ្ឋានចិញ្ចឹម ជ្រូក និងកន្លែងសត្ត.ឃា.ត.នៅក្នុងខេត្តចំនួន ១៣ របស់ថៃ ពោល នៅភាគកណ្តាល ភាគឦសាន និងភាគខាងត្បូង ។
ទន្ទឹមនោះ កសិដ្ឋានដែល មានមេរោគ និងតំបន់ជុំវិញក្នុងរង្វង់ ៥ គីឡូម៉ែត្រ ឥឡូវនេះត្រូវ បានប្រកាសថាជាតំបន់ រីករាលដាល ខណៈ ខេត្តដែល មានកសិដ្ឋាន ចិញ្ចឹមជ្រូក ឬកន្លែងសត្ត.ឃា.តដែលឆ្លងជំងឺ.ទាំង.នោះរួម.មាន បាងកក, ខេត្ត Suphan Buri, Phang Nga, Nakhon Si Thammarat, Chumphon, Maha Sarakham, Mae Hong Son, Si Sa Ket, Khon Kaen, Prachuap Khiri Khan, Buri Ram, Nong Bua Lamphu និងខេត្ត Nakhon Pathom ។
ចំណែក.មន្ត្រីបសុសត្វបាន.និយាយថា ការធ្វើតេស្តរកគ្រុនក្តៅ.លើសត្វជ្រូក ប្រហែលជា.មិនតែងតែ.រកឃើញជំងឺនេះ.នោះទេ ព្រោះជ្រូកដែល.មានមេរោគនេះតែងតែស្លា.ប់.ភ្លាមៗ បន្ទាប់.ពីពួក.វាឆ្លង ។
មន្ត្រីបាននិយាយថា ក្រោយមក.សា.ក.ស.ព.សត្វជ្រូកត្រូវបានបញ្ជូន.ទៅធ្វើតេស្តនៅមន្ទីរពិសោធន៍.ពីសាកលវិទ្យាល័យ Chulalongkorn ទើបលទ្ធផល.បញ្ជាក់ថា ជំងឺប៉េស្តជ្រូក.អាហ្វ្រិកត្រូវបាន.រកឃើញ.នៅក្នុងសា.កស.ព.សត្វជ្រូក.ទាំងនោះពិតប្រាកដ.មែន ។
គួរ.បញ្ជាក់ថា នៅថ្ងៃទី ៣ ខែកុម្ភៈ ខាងមុខ.នាយកដ្ឋានអភិវឌ្ឍន៍បសុសត្វថៃ.នឹងទទួលបាន.ដំបូន្មាន.ពីប្រទេសចិន និងវៀត.ណាម.អំពីរបៀប.ដោះ.ស្រាយ.ជាមួយ.ជំងឺ.ប៉េស្តជ្រូក.អាហ្វ្រិក (ASF) ដោយសារ.តែប្រទេស.ទាំងនោះ.បាន.ក.ម្ចា.ត់ជំងឺនេះ.កាល.ពីពេល.កន្លងមក ៕