ខ្ញុង ឈប់បៀមទុកក្នុងពោះទៀត ទម្លាយរឿងឈប់ពីកម្មវិធី «២ គ្រួសារ» ខ្ទេចគ្មានសល់

ប៉ុន្មានថ្ងៃចុងក្រោយនេះ មហាជនអ្នកគាំទ្រវិស័យសិល្បៈហាក់នាំគ្នាផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីឃើញ នាយ ពែកមី បានបង្ហាញដៃគូថ្មីគឺតារាកំប្លែង ស្រីពិន ខណៈពួកគេចាប់ដៃគ្នាថតរឿងកំប្លែង «២គ្រួសារ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនាយ ពែកមី បង្ហាញវត្តមានដៃគូថ្មី ហាក់ធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលបន្តិច ព្រោះថាកន្លងមកដៃគូសម្ដែងកំប្លែងជាមួយតារាប្រុសរូបនេះ គឺជាតារាកំប្លែង ខ្ញុង។ ក្នុងនោះក៏មានផ្ទុះការចង់ដឹងពីមហាជនទាក់ទងនឹងការផ្លាស់ដៃគូចាស់ដាក់អ្នកថ្មីនេះ ថាតើអ្នកនាង ខ្ញុង ត្រូវខាងកម្មវិធីបញ្ឈប់ ឬក៏នាងស្មោះចិត្តលាឈប់ដោយខ្លួនឯង ព្រោះថានៅមួយរយៈចុងក្រោយនេះ គេឃើញតារាស្រីរូបនេះមមាញឹកនឹងមុខជំនួញលក់អនឡាញរបស់នាងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញចម្ងល់របស់មហាជនទាក់ទងនឹងបញ្ហាខាងលើ ខ្ញុង បានទម្លាយតាមរយៈវីដេអូឡាយនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២ ថា ចំពោះការថតរឿង «២គ្រួសារ» គឺនាងស្ម័គ្រចិត្តសុំឈប់ដោយខ្លួនឯងគ្មានអ្នកណាបញ្ឈប់នាងទេ ក្នុងនោះលោកតា វ៉ិចទ័រ ដែលជាអ្នកដឹកនាំកម្មវិធីនេះក៏បានទាក់ទងទៅនាងដើម្បីសួរនាំឱ្យនាងត្រឡប់ទៅលេងដែរ ប៉ុន្ដែ ខ្ញុង បដិសេធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ខ្ញុង ក៏បានបញ្ជាក់ពីមូលហេតុឈប់ថតកម្មវិធី ២គ្រួសារនេះដែរ គឺដោយសារនាងយល់ថា ខ្លួនជាប់មានរឿងអាស្រូវជំពាក់បំណុល ដូច្នេះមិនមានក្រេឌិតល្អដូចមុន មិនស័ក្ដិសមនឹងថតកម្មវិធីមួយនេះទៀត ម្យ៉ាងនាងក៏មិនចង់ធ្វើឱ្យប៉ះពាល់ដល់ឈ្មោះក្រុម។ តែយ៉ាងណានាងក៏សប្បាយនឹងរស់នៅបែបឯករាជ្យ ក៏ដូចជាមុខរបរលក់អនឡាញរបស់នាង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds