រំជួលចិត្ត! ប្រពន្ធស្ល-ា.ប់ ប្តីធ្វើចិត្តមិនបាន យកសពតម្កល់ក្នុងទូរកញ្ចក់ សុំដេកមើលមុខឱ្យគ្រប់ ១០០ ថ្ងៃទើបឱ្យបូជា
កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២ កន្លងទៅ ព័ត៌មានមួយបានធ្វើឱ្យមហាជនថៃរំជួលចិត្តនឹកអាណិតជាខ្លាំង ដោយមានបុរសម្នាក់ ប្រពន្ធបានលាចាកលោកចោល តែនៅតែសោកសៅមិនដាច់ចិត្ត ក៏នាំសពទៅទុកតាំងក្នុងទូរទូកញ្ចក់ រួចសុំដេកក្បែរៗ នៅមើលមុខឱ្យគ្រប់ ១០០ ថ្ងៃ ទើបព្រមឱ្យយកទៅបូជា។
បុរសខាងលើបានឱ្យដឹងថា ប្រពន្ធសំណព្វចិត្តរបស់ខ្លួនមានអាយុ ៦០ ឆ្នាំ បានស្លាប់ដោយជំងឺរ៉ាំរ៉ៃ ហើយខ្លួនពិតជាពិបាកធ្វើចិត្តខ្លាំងណាស់ ចំពោះការចាកចោលនេះ ព្រោះធ្លាប់តែនៅជាមួយគ្នាតាំងពីក្រអត់ឃ្លាន រហូតមកមានបាន មានផ្ទះមានទ្រនំ ហេតុនេះទើបចង់ទុកសពរបស់ប្រពន្ធរហូត មិនចង់ឱ្យបូជាឡើយ។
សម្រាប់រឿងនេះ ព្រះសង្ឃបានប្រាប់ថា សពមនុស្សធម្មតាមិនគួរទុកដម្កល់នៅក្នុងផ្ទះយូរឡើយ ទើបបុរសជាប្តីសម្រេចចិត្តថាទុកតាំងក្នុងទូរកញ្ចក់ត្រឹម ១០០ ថ្ងៃវិញ រួចយកទៅបូជា ព្រោះតែចង់ឃើញមុខប្រពន្ធនៅផ្ទះដូចជាកាលនៅរស់ ក៏ដូចជាចង់ដេកក្បែរមកផងដែរ។
យ៉ាងណាមិញ មហាជនពិតជារំជួលចិត្តនឹកអាណិតបុរសរូបនេះមិនតិចនោះទេ ព្រោះមិននឹកស្មានថា មានបុរសដែលស្មោះស្ម័គ្រស្រឡាញ់ប្រពន្ធខ្លាំងដល់ថ្នាក់នេះ ហើយគេក៏នាំគ្នាឧទ្ទិសបុណ្យកុសលឱ្យអ្នកស្លាប់បានទៅទីកន្លែងដែលស្ងប់សុខផងដែរ៕