អ្នកឧកញ៉ា សុខ គង់ ចង់លក់សណ្ឋាគារសុខាភ្នំពេញ ក្នុងតម្លៃ១៥០០លានដុល្លារ ដើម្បីយកទៅវិនិយោគនៅរមណីយដ្ឋានបូកគោ និងសងបំណុល
(ភ្នំពេញ)៖ អ្នកឧកញ៉ា សុខ គង់ មហាសេដ្ឋីល្បីឈ្មោះដែលជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនសូគីម៉ិច អ៉ិនវេសមេនគ្រុប បានបញ្ជាក់ឲ្យដឹងថា លោកចង់លក់សណ្ឋាគារសុខាភ្នំពេញ និងដីនៅតំបន់ជ្រោយចង្វារ ក្នុងតម្លៃ១៥០០លានដុល្លារ ដើម្បីយកទៅវិនិយោគបន្ថែម នៅរមណីយដ្ឋានបូកគោ និងសងបំណុលគេខ្លះ។
លោកបញ្ជាក់ថា បើទោះបីជាលោកចង់លក់ក៏ពិតមែន ប៉ុន្តែមិនទាន់មានក្រុមហ៊ុនណាចូលមកចរចា និងធ្វើកិច្ចសន្យាទិញនៅឡើយទេ។
សូមជម្រាបថា អ្នកឧកញ៉ា សុខ គង់ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានយល់ព្រមចំណាយថវិកាក្នុងការសាងសង់ផ្លូវមួយខ្សែតភ្ជាប់ផ្លូវជាតិលេខ៤ ឡើងទៅលើភ្នំបូកគោ ប្រវែងប្រមាណ ២៧គីឡូម៉ែត្រ។ ផ្លូវ១ខ្សែថ្មីនេះ អ្នកឧកញ៉ា ម៉ុង ឬទ្ធី ជាអ្នកធ្វើសម្បទានដី ដោយកាប់ចំការដូងប្រេងរបស់លោកមួយចំនួនធំផងដែរ៕