សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ប្រទេសទីម័រខាងកើត ជួយទិញអង្ករពីប្រទេសកម្ពុជា

ភ្នំពេញ ៖ ថ្លែងក្នុងជំនូបសម្តែងការគួរសម ជាមួយលោកស្រី Dr. Adaljiza Albertina Xavier Reis Magno រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតនៅ​ សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ប្រទេសទីម័រខាងកើត ជួយទិញអង្ករពីប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន។

លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា សម្តេចតេជោ បានស្នើសុំដល់ប្រទេសទីម័រ ពិនិត្យចាប់ផ្តើមកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ក្នុងការចាប់ផ្តើមបញ្ជាទិញអង្ករកម្ពុជា។ ក្នុងករណីការទិញអង្ករពីកម្ពុជានេះ អ្នកវិនិយោគរបស់ទីម័រខាងកើត អាចមកវិនិយោគខាងផ្នែកម៉ាស៊ីនស្រូវ ទាំងខាងឃ្លាំងស្តុកស្រូវ ទាំងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការនាំចេញ ដើម្បីស្ថិរភាពក្នុងការផ្គត់ផ្គង់អង្ករទៅប្រទេសទីម័រខាងកើត។

សូមបញ្ជាក់ថា តាមរបាយការណ៍របស់ក្រសួងកសិកម្ម បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ កន្លងទៅនេះ កម្ពុជាទទួលបានចំណូលពីការនាំចេញអង្ករបានជាង ៥២៧លានដុល្លារ ដោយបាននាំចេញចំនួន ៦១៧ ០៦៩តោន ថយចុះចំនួន ៧៣ ៧៦០តោន ឬស្មើនឹង១០.៦៨% បើធៀបនឹងបរិមាណនាំចេញ ក្នុងឆ្នាំ២០២០ ចំនួន ៦៩០ ៨២៩តោន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds