ចេះរកនឹកឃើញ!! ចង់ទិញដីគេឆាប់បាន ផ្លូវក្នុងថាឱ្យពឹងគេយកលុយទៅកប់ មានអីចាញ់បោកគេអស់ជិត ១​ លានដុល្លារ

ជំនឿដោយការចេះពិចារណា អាចជួយឱ្យមនុស្សភ្លឺស្វាងនៅក្នុងផ្លូវមួយចំនួនបាន តែជំនឿខ្លះដែលការជឿដោយងប់ងល់ខ្វះការពិចារណា វាអាចធ្វើឱ្យបំផ្លាញខ្លួនយើងវិញមិនតិចទេ ជាក់ស្តែងដូចជាករណីខាងក្រោមនេះ ដែលចាញ់បោកគេដោយសារការជឿរហូតអស់ពីខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីជនជាតិថៃម្នាក់បានឱ្យដឹងពីបទពិសោធខ្លួនទាក់ទងនឹងរឿងនេះថា ខ្លួនធ្លាប់បានចាញ់បោកគេអស់ជាង ១ មួយលានដុល្លារឯណោះ ដោយសារតែ​ជំនឿ និង ការទុកចិត្តលើអ្នកជិតខ្លួន។ ដំបូងឡើយ មានអ្នកជិតស្និទ្ធម្នាក់ បានណែនាំគាត់ឱ្យយាយជីអ្នកចេះមើលរឿងផ្លូវក្នុងម្នាក់ទៀត ហើយយាយជីរូបនោះ បានមើលឱ្យគាត់តាមរយៈទូរស័ព្ទពិតជាឆុតខ្លាំងណាស់ ដោយធ្វើឱ្យគាត់ជឿស្លុងតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​មក អ្នកជិតស្និទ្ធរូបនោះ ក៏បានបបួលគាត់ទៅទិញដីនៅខេត្តណាខនណាយុគជារឿយៗរហូតបានជាង ៤០០ រ៉ៃ ហើយគេបានប្រាប់ថា បើមានបញ្ហាក្នុងការទិញទៀត ដូចជាពិបាកតថ្លៃ គេឱ្យប្រាប់យាយជី ឱ្យជួយធ្វើពិធីផ្លូវក្នុងឱ្យ។ ដោយក្នុងនោះ ក្នុងតម្លៃដី ៣ ម៉ឺនដុល្លារ គេឱ្យកប់លុយ ៣ ពាន់ដុល្លារ រួចឱ្យអ្នកជិតស្និទ្ធរូបនោះ ជាអ្នកយកទៅកប់ថែមទៀតផង ហើយតាំងពីទិញដីមកគេធ្វើពិធីនេះជាង ៥០ ដងមកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកទៀត ស្ត្រីរូបនេះក៏ចង់ជីកយកលុយនោះ មកសងបំណុលគេវិញ ក៏ទៅទាក់ទងខាងយាយជីនោះ ហើយគាត់បានប្រាប់មកវិញថា បើចង់ជីក ត្រូវឱ្យអ្នកជិតស្និទ្ធរូបនោះជាអ្នកជីកឱ្យ តែក្រោយប្រាប់ឱ្យគេជីកហើយ គេក៏បាត់ស្រមោលឈឹងតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រ្តីរូបនេះចាប់ផ្តើមសង្ស័យ ក៏ទាក់ទងទៅខាងមន្ត្រីពាក់ព័ន្ធឱ្យជួយទៅជីក ស្រាប់តែឃើញតែដុំថ្ម ក្រូចថ្លុង និង ក្រដាសមួយចំនួនប៉ុណ្ណោះ ទើបដឹងថាខ្លួនឯងត្រូវគេបោក។ យ៉ាងណាមិញ គេបានឱ្យដឹងថា មិនមែនមានតែស្រ្តីនេះនោះទេ ដែលត្រូវគេបោកនោះ ពោលគឺមានអ្នកផ្សេងៗទៀតជាច្រើនក៏បានចាញ់បោកដោយឧបាយនេះដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds