អ្នកលក់ផ្កាអង្គារសិល៍ឆ្នាំនេះ នាំគ្នារអ៊ូថា មិនសូវសម្បូរដូចរាល់ឆ្នាំ

ភ្នំពេញ៖ អ្នកលក់ផ្កាអង្គារសិល៍ឆ្នាំនេះ នាំគ្នារអ៊ូថា ផ្កាអង្គាសិល៍ឆ្នាំនេះមិនសូវសម្បូរដូចរាល់ឆ្នាំ ដោយសារតែអ្នករកនៅលើភ្នំមិនសូវមានព្រោះតែមានអ្នកកាប់បំផ្លាញចោលមុនរដូវចូលឆ្នាំប្រពៃណីវៀតណាម ចិននេះ។

អ្នកលក់ផ្កាអង្គារសិល៍ វ៉ាន់ ចាន់នី រស់នៅ ស្រុកកំពង់ត្រលាច ខេត្តកំពង់ឆ្នាំង បានអោយដឹងថា ផ្កាអង្គារសិល៍នេះ គឺគាត់ទៅទិញដល់ខេត្តពោធិ៍សាត់ ខណៈខេត្តកំពង់ឆ្នាំងសឹងពុំមានទាល់តែសោះ។ គាត់ទៅទិញដើមផ្កាអង្គារសិល៍នេះដល់ខេត្តពោធិ៍សាត់ រួចដឹកយកមកលក់នៅផ្សារច្បារអំពៅ រាជធានីភ្នំពេញ។ ចំពោះតម្លៃលក់ចេញវិញគឺក្នុង១ដើមតូចបានថ្លៃ៥០០០រៀល ឡើងទៅដែលដើមធំហើយល្អអាចលក់បាន២០.០០០០រៀល។ចំណែកការទិញចូល គឺ១ដើមត្រឹម៣០០០០រៀល ឯដើមគុម្ពធំវិញថ្លៃ១០.០០០០រៀល។

ដោយឡែកផ្កាស្បៃរឿងវិញ គឺមានតម្លៃដូចរាល់ឆ្នាំត្រឹម៥០០០រៀលក្នុងមួយផើង។ ហើយតម្លៃទិញចូលគឺថ្លៃ៣៥០០រៀល។ចំពោះផ្កាអង្គារសិល៍នេះគឺទិញនៅក្នុងស្រុកដោយពុំបាននាំចូលពីប្រទេសវៀតណាមឡើយដោយគ្រាន់តែនាំចូលគ្រាប់ពូជពីវៀតណាមមកដាំនៅក្នុងប្រទេសកម្ពុជាយើង។

គួរបញ្ជាក់ថាចាប់តាំងពីថ្ងៃទី២៦ខែមករានេះគេសង្កេតឃើញឈ្មួញនាំយកផ្ការចម្រុះមកលក់នៅផ្សារច្បារអំពៅសម្រាប់ដាក់សែនទទួលទេវតាឆ្នាំថ្មីប្រពៃណីយ៍ជាតិ វៀតណាមនិងចិន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds