ក្រុមហ៊ុនអចលនវត្ថុ Prestige Homes (Cambodia) ប្រារព្ធពិធីសម្ពោធរបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញ!
ភ្នំពេញ៖ ពិតជាដូចឈ្មោះរបស់ខ្លួនក្រុមហ៊ុន Prestige Homes (Cambodia) ផ្តល់ជូននូវសេវាកម្មអចលនវត្ថុ និងអចលនវត្ថុដ៏ល្អឥតខ្ចោះដល់ភ្ញៀវរបស់ខ្លួន។ ក្រុមហ៊ុន Prestige Homes (Cambodia) ជាក្រុមហ៊ុនអចលនវត្ថុថ្មីជាងគេនៅកម្ពុជា ដែលបាននឹងកំពុងទទួលនូវការគាំទ្រយ៉ាងខ្លាំងពីវិនិយោគិនដោយផ្អែកលើសមិទ្ធផលធំៗរបស់ខ្លួននាយុគសម័យកំនើនអចលនវត្ថុនេះ។
ក្រុមហ៊ុន Prestige Homes (Cambodia) មានកត្តិយសប្រារព្ធពិធីសម្ពោធក្រុមហ៊ុននាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នាម៉ោង ៥ រសៀលនៅអគារ Golden Tower នឹងមានវត្តមានចូលរួមរបស់ DJ NaNa ជាពិធីការិនីក្នុងកម្មវិធីនេះផងដែរ។ ការប្រារព្ធកម្មវិធីចាប់ផ្តើមដោយការរាំរបាំជូនពរដែលសម្តែងដោយក្រុមសម្តែងកុមារកំព្រាមកពី អង្គការផ្ទះបាយកុមារ (LRDE: Le Restaurant des Enfants de la Rue)។
លោក Dr. Raymond Choi អគ្គនាយក និងលោក Andrew Chong នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Prestige Homes (Cambodia) បានបង្ហាញពីបេសកកម្ម និងចក្ខុវិស័យរបស់ក្រុមហ៊ុនដល់អ្នកចូលរួមជិត ៤០០ នាក់ បានជ្រាបកាន់តែច្បាស់នាឱកាសនោះ អមដោយវត្តមាននៃតារាចម្រៀងដែលមានប្រជាប្រិយភាពអ្នកនាង សុគន្ធ និសា បានធ្វើឲ្យកម្មវិធីសម្ពោធក្រុមហ៊ុននេះកាន់តែសប្បាយជក់ចិត្ត និងពោរពេញដោយភាពរីករាយ។
ដោយលោក Dr. Raymond យល់ឃើញថាការផ្តល់សេវាកម្មអចលនវត្តុ ដែលប្រកបដោយវិជ្ជាជីវៈមិនទាន់អាចបំពេញតម្រូវការរបស់ទីផ្សារអចលនវត្ថុនៅកម្ពុជាបាននៅឡើយ លោកសម្រចចិត្តបង្កើតនៅក្រុមហ៊ុន Prestige Homes (Cambodia) នេះដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងទីផ្សារអចលនវត្ថុក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Prestige Homes (Cambodia) គឺជាក្រុមហ៊ុនអចលនវត្ថុដែលអាចផ្តល់ជូនអតិថិជននូវគេហដ្ឋានក្នុងក្ដីសុបិន ការិយាល័យទំនើបទាន់សម័យ និងដីដែលមានទីតាំងល្អប្រសើរដែលអាចជួយសម្រេចបំណងប្រាថ្នារបស់អតិថិជនបាន ដោយមានការសហការពីដៃគូអចលនវត្ថុធំៗ និងមានកិត្តិនាមល្អៗជាច្រើន។
បុគ្គលិករបស់ Prestige Homes (Cambodia) ដែលប្រកបដោយជំនាញវិជ្ជាជីវៈនិងបានបំពាក់បំប៉នដោយអ្នកនាំមុខ និងដៃគូឆ្នើមក្នុងឧស្សាហកម្មអចលនវត្ថុតួយ៉ាងដូចជា Urban Village រង់ចាំបំពេញនូវតម្រូវការរបស់អតិថិជនដោយភាពកក់ក្តៅបំផុត។ ក្រុមហ៊ុនព្យាយាមផ្តល់ជូនអតិថិជននូវបទដ្ឋាននៃឧស្សាហកម្ម អចលនវត្ថុមិនដែលមាន និងលើសពីការរំពឹងទុកគ្រប់ពេលវេលា។