ប៉ូលី​ស​ដែល​ជិះ​ម៉ូតូ​ធំ​បុ.ក​អ្នកគ្រូ​ពេទ្យ​ម្នាក់​ស្លា.ប់ និង​ឪពុក បាន​បួស​ជា​ព្រះសង្ឃ ខណៈ​មន្រ្តី​បាន​បញ្ជាក់​ហេតុផល​ថា…

Amarin TV បានឲ្យដឹងនៅ​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ថា ចំពេលផ្ទុះការរិះគន់ខ្លាំងៗ នៅពេលនេះ ប៉ូលីសវ័យក្មេងដែលជិះម៉ូតូធំបុកអ្នកគ្រូពេទ្យរូបស្រស់ស្អាតម្នាក់ ខណៈនាងកំពុងឆ្លងផ្លូវសម្រាប់អ្នកដំណើរថ្មើរជើង រហូតបាត់បង់ជីវិតគួរឲ្យអាសូរ ត្រូវបានអនុញ្ញាតឲ្យបួសជាព្រះសង្ឃហើយ។ នេះបើតាមឧបនាយករដ្ឋមន្ត្រី Wisanu Krua-Ngam បានបំភ្លឺថា អនុញ្ញាតឲ្យធ្វើដូច្នេះ ដោយសារតែ​បព្វជិត​ ក៏អាចផ្តល់សក្ខីកម្មនៅ​តុលាការបានដែរ។

 

ជនជាប់ចោទឈ្មោះ Norawit Buadok និងឪពុករបស់គាត់ឈ្មោះ Nikhom Buadok ប្រធានក្រុមចរាចរណ៍នៅស្ថានីយ៍ប៉ូលីស Pathumwan ទាំងពីរនាក់បានបួសនៅវត្ត Pariwat Ratchasongkhram កាលពីម្សិលមិញហើយ ដើម្បីឧទ្ទិសកុសលដល់ជនរងគ្រោះអ្នកគ្រូវេជ្ជបណ្ឌិត Waralak Supawatchariyakul ដែលមានឈ្មោះហៅក្រៅថា Rabbit ជាគ្រូពេទ្យឯកទេសខាងភ្នែកនៅមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Chulalongkorn ។

លោក Wisanu បានចង្អុលបង្ហាញថា ការបួសប៉ុន្មានថ្ងៃ​មិនជា​បញ្ហា​ទេ ហើយបើ​ទោះ​ជា​ជនសង្ស័យបួសមិនកំណត់​ក៏នៅ​តែ​ត្រូវចាកចេញពីព្រះសង្ឃ​ដើម្បីទទួលទោសដែរ។

លោកក៏បានគូសបញ្ជាក់ថា បើ​ជនសង្ស័យបួសជា​ព្រះសង្ឃ វា​រឹតតែ​ពិបាកក្នុងការគេចខ្លួន ព្រោះ​ដឹងច្បាស់ថា​នៅ​ទីណា។

គួរបញ្ជាក់ថា អ្នកគ្រូពេទ្យ Ribbit ត្រូវបានប៉ូលីសវ័យក្មេងខាងលើ ជិះម៉ូតូធំបើកបរបំពានច្បាប់ចរាចរណ៍ច្រើនករណី បានបុកពេញទំហឹង ខណៈនាងកំពុងឆ្លងផ្លូវ បណ្តាលឲ្យបាត់បង់ជីវិតគួរឲ្យសោកស្តាយបំផុត ស្ថិតនៅចំណុចផ្លូវថ្មើរជើង ផាយ៉ាថៃ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds