អាហារមួយពេលសោះអស់ជិត ១ ពាន់ដុល្លារ មិនសុខចិត្តតវ៉ារករឿងម្ចាស់ហាង ធ្លាយដល់ឡើងប៉ុស្តិ៍ប៉ូលិស….
ថ្មីៗនេះ រឿងរ៉ាវមួយកំពុងតែធ្វើឱ្យកក្រើកអស់បណ្តាញសង្គមរបស់ថៃ ដោយមានហាងអាហារមួយកន្លែង បានគិតថ្លៃអាហារឱ្យភ្ញៀវថ្លៃជ្រុលខ្លាំង រហូតដល់ជាង ១ ពាន់ដុល្លារ ត្រឹមក្នុងមួយពេល ដែលធ្វើឱ្យភ្ញៀវនោះកើតមានការមិនសុខចិត្តតវ៉ាជាខ្លាំង រហូតដល់ឈានដល់ការចូលប៉ុស្តិ៍ប៉ូលិសវែកញែក។ តាមព័ត៌មានបានឱ្យដឹងថា ហាងអាហារមួយកន្លែងនេះ ស្ថិតនៅក្នុងខេត្តណាក់ខនផានុម ហើយនៅថ្ងៃកើតហេតុនាទី ២៣ ខែមករា ឆ្នាំ ២០២២ ភ្ញៀវម្នាក់បានចូលទៅម៉ៅអាហារក្នុងហាងនោះមួយពេល ដើម្បីជប់លៀងជាមួយនឹងមិត្តភក្តិរួមថ្នាក់ចំនួន ៣០ នាក់។
ក្រោយពីបានទទួលទានរួចហើយ ស្រាប់តែយកវិក័យប័ត្រគិតលុយមក ឃើញរហូតដល់ជាង ១ ពាន់ដុល្លារឯណោះ ដោយមើលទៅម្ហូបមួយមុខៗ និង របស់កំប៉ិកកំប៉ុកខ្លះហាក់ថ្លៃខ្លាំងខុសពីធម្មតាតែម្តង។ ក្នុងនោះ ស៊ុបពោះត្រីមួយឆ្នាំងតម្លៃរហូត ១៥០ ដុល្លារ ហើយគ្រាន់ទឹកកកអនាម័យធម្មតាតម្លៃដល់ ៣០ ដុល្លារ ព្រមទាំងស្លាបមាន់បំពងធម្មតាពីរចានតម្លៃ ៦០ ដុល្លារថែមទៀតផង។
ដោយឡែក ខាងភ្ញៀវបានឱ្យដឹងថា ដំបូងឡើយខ្លួនបានមកព្រមព្រៀងគ្នារួចហើយរឿងតម្លៃរបស់ម្ហូបមួយចំនួន ប៉ុន្តែនៅពេលទទួលទាន បរិមាណរបស់ម្ហូបទាំងនោះហាក់មិនសមតម្លៃឡើយ ពោលគឺតិចខ្លាំង ហើយក៏មិននឹកស្មានថា របស់តិចតួចខ្លះគេបានគិតថ្លៃដល់ថ្នាក់នេះដែរ។ យ៉ាងណាមិញ ភ្ញៀវរូបនេះ ក៏បានទាក់ទងទៅផ្នែកពាក់ព័ន្ធឱ្យមកជួយដោះស្រាយផងដែរ ហើយខាងហាងក៏បានបកស្រាយថា តម្លៃទាំងនេះគឺផ្អែកលើការប្រើប្រាស់គ្រឿងផ្សំដែលល្អត្រឹមត្រូវ ប៉ុន្តែអាចការភ្លាត់ក្នុងដាក់បរិមាណបន្តិចបន្តួច គេមិនមានបំណងឆក់ឱកាសអ្វីឡើយ ហើយក៏ពេញចិត្តចចារជាមួយភ្ញៀវឱ្យដឹងរឿងផងដែ