ចាប់ពីស្អែក ដល់ថ្ងៃ៣០ មករា តំបន់មួយចំនូននៅភ្នំពេញ និងត្រូវផ្អាកការផ្គត់ផ្គង់ឣគ្គិសនី

ភ្នំពេញ ៖ តំបន់មួយចំនួននៅរាជធានីភ្នំពេញនឹងត្រូវផ្អាកចរន្តអគ្កីសន្ន ដើម្បីជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គីនីចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ​។

ការផ្លាស់ប្ដូរតម្លើងនិងជួសជុលគឺដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវហើយឣគ្គិសនីនឹងចាប់ផ្ដើមឣនុវត្តន៍នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងខាងក្រោម។

គួរបញ្ជាក់ផងដែរថា  ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែរឣគ្គិសនីកម្ពុជាស្នើសុំអភ័យទោសទុកជាមុន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds