លោក ពេជ្រ ស្រស់ ផ្ញើសារទៅកាន់ពលរដ្ឋខ្មែរ និងអ្នកវិភាគនានាអំពីភារកិច្ចរបស់ប្រតិភូគណបក្សនយោបាយក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ ផ្ញើសារទៅកាន់ពលរដ្ឋខ្មែរ និងអ្នកវិភាគនានាអំពីភារកិច្ចរបស់ប្រតិភូគណបក្សនយោបាយក្នុងយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។

សរសេរនៅក្នុងទំព័រហ្វេសបុកលោកនៅថ្ងៃនេះលោកពេជ្រ ស្រស់ បានអោយដឹងថា ជារឿយៗខ្ញុំតែងតែឃើញអ្នកវិភាគមួយចំនួនតែងតែវិភាគដាក់បន្ទុកលើយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ក្នុងន័យអវិជ្ជមានជាហេតុនាំឲ្យអ្នក
លេងបណ្តាញសង្គមមួយចំនួនយល់ខុសតាមការវិភាគទាំងនោះ។

លោកបន្ថែមថា ក្នុងនាមលោកជាសមាជិកយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់១រូបសូមគូសបញ្ជាក់ជូនទៅអ្នកវិភាគភ្លើងចន្លុះមួយចំនួនថា យន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មិនមែនជាស្ថាប័នកាត់ក្តីឬជាស្ថាប័នដោះស្រាយវិវាទឡើយដោយយន្តការនេះធ្វើសកម្មភាពត្រឹមតែសិក្សាស្រាវជ្រាវបញ្ហានានាដើម្បីដាក់ជូនរដ្ឋាភិបាលដើម្បីពិនិត្យនឹងស្វែងរកដំណោះស្រាយតែប៉ុណ្ណោះ។

ប្រមុខបក្សរូបនេះថា សិទ្ធិប្រតិភូបក្សនយោបាយនីមួយៗ គឺមានឯករាជ្យភាពរាងៗខ្លួនក្នុងការចុះធ្វើសកម្មភាពណាមួយ
ដោយមិនពាក់ព័ន្ធនឹងប្រតិភូបគណបក្សនយោបាយផ្សេងៗទៀតនោះទេ ដូច្នេះរាល់ការវិភាគដាក់បន្ទុកនានារបស់អ្នក
វិភាគភ្លើងចន្លុះក្នុងន័យអវិជ្ជមានគឺជាការវិភាគបែបខ្វះការយល់ដឹងពីយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់
ដែលជាហេតុបង្កឲ្យមានការភ័នច្រឡំពីសំណាក់អ្នកស្តាប់។

លោកបន្ថែមថា យន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ក៏មានសិទ្ធិតាមដានការអនុវត្តច្បាប់នៅគ្រប់ជាន់ថ្នាក់នៃរដ្ឋាភិបាលកម្ពុជាដែរ ក៏ប៉ុន្តែគ្មានសិទ្ធិលូកដៃកាត់សេចក្តីនោះឡើយ ។ម្យ៉ាងវិញទៀតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានរបៀបធ្វើការងាររបស់ខ្លួន បើពាក់ពន្ធ័នឹងជម្លោះពលរដ្ឋគឺតម្រូវឲ្យពលរដ្ឋ ឬក៏តំណាងពលរដ្ឋដាក់លិខិតស្នើសុំមកប្រតិភូណាមួយ ដើម្បីស្នើឲ្យចុះសិក្សាពីបញ្ហានោះ ដើម្បីឲ្យប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ងាយស្រាវជ្រាវរកដើមចមនៃប្រភពបញ្ហាដែលពលរដ្ឋនោះជួបប្រទះ។

បើពាក់ពន្ធ័នឹងបទល្មើសកេងចំណេញឬបំផ្លាញទ្រព្យសម្បត្តិជាតិ ដែលជាបទល្មើសជាក់ស្តែង គឺប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានសិទ្ធិចុះសិក្សារកតម្រុយដាក់ជូនរដ្ឋាភិបាលដោះស្រាយ និងទប់ស្កាត់។ នេះជាការបញ្ជាក់បន្ថែមរបស់លោកពេជ្រ ស្រស់ ។

ជាមួយគ្នានេះដែរលោកផ្ញើសារទៅ អ្នកវិភាគភ្លើងចន្លុះ និងអ្នកតាមដានបទវិភាគនានា ព្រមទាំងអ្នកលេងបណ្តាញសង្គមនាៗត្រូវសិក្សាឲ្យបានច្បាស់ពីសិទ្ធិ និងភារកិច្ចរបស់ប្រតិភូក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ និងយន្តការនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ឲ្យបានច្បាស់ជាមុនសិនចាំធ្វើការវិភាគ និងវិនិឆ្ឆ័យតាមក្រោយ ជៀងវាង
បាចឈាមលើអ្នកដទៃ ក្រោយមកចោទគេថាជាឃាតករ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds