ថៃកំណត់ឱ្យអនុវត្ត គម្រោង “Test & Go” សម្រាប់ភ្ញៀវអន្តរជាតិ នៅថ្ងៃទី១ ខែកុម្ភៈ

ថៃ៖ បន្ទាប់ពីផ្អាកគម្រោង “Test & Go” សម្រាប់ភ្ញៀវអន្តរជាតិ នៅដើមខែនេះ រដ្ឋាភិបាលថៃ បានកំណត់ឱ្យអនុវត្តនៅថ្ងៃទី១ ខែកុម្ភៈ ជាមួយនឹងលក្ខខណ្ឌតឹងរ៉ឹងដែលរួមមានការធ្វើតេស្ត RT-PCR ដែលត្រូវធ្វើឡើងនៅថ្ងៃទី៥ បន្ទាប់ពីចូលប្រទេសថៃ។

អ្នកដំណើរមកពីបរទេស ត្រូវចំណាយពេលមួយយប់នៅក្នុងសណ្ឋាគារដែលមានការបញ្ជាក់ ខណៈពួកគេ រង់ចាំលទ្ធផលនៃការធ្វើតេស្ត RT-PCR របស់ពួកគេ ដែលធ្វើឡើងនៅពេលពួកគេមកដល់ក្នុងប្រទេសថៃ។ បន្ទាប់មក អ្នកដែលធ្វើតេស្តអវិជ្ជមានកូវីដ១៩ ត្រូវបានអនុញ្ញាតឱ្យចាកចេញ និងធ្វើដំណើរទស្សនាកម្សាន្តនៅទូទាំងប្រទេសថៃបាន។

លោក Taweesilp អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ បាននិយាយថា នៅពេលដែលគម្រោង Test & Go ចាប់ផ្ដើមបន្តនៅថ្ងៃទី១ ខែកុម្ភៈ អ្នកធ្វើដំណើរនឹងត្រូវតម្រូវឱ្យធ្វើតេស្ត RT-PCR ចំនួនពីរដង ដែលលើកទី១ នៅថ្ងៃដំបូង និងលើកទី២ នៅថ្ងៃទី៥ នៃការមកដល់។

លោកបន្តថា អ្នកដំណើរ ត្រូវកក់សណ្ឋាគារដែលមានការទទួលស្គាល់ពីអាជ្ញាធរថៃ ឬ Safety and Health Administration Plus certified hotel ហើយបង់ប្រាក់ជាមុនសម្រាប់ការធ្វើតេស្តកូវីដ១៩ ចំនួនពីរដង។ ប្រសិនបើថ្លៃធានារ៉ាប់រងសុខភាពរបស់ពួកគេ មិនបានគ្រប់គ្រាន់សម្រាប់ថ្លៃព្យាបាលកូវីដ១៩នៅមន្ទីរពេទ្យទេនោះ ពួកគេនឹងត្រូវបំពេញការចំណាយបន្ថែមពីហោប៉ៅផ្ទាល់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds