សម្ដេច ស ខេង បញ្ជាឲ្យត្រួតពិនិត្យម៉ត់ចត់បំផុត ក្នុងការដំឡើងតួនាទី និងឋានន្តរស័ក្តិដល់មន្ត្រីនគរបាល
ភ្នំពេញ ៖ ថ្លែងក្នុងពិធីប្រគល់រថយន្ត ជូនវរសេនាតូចនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាឲ្យមានការត្រួតពិនិត្យម៉ត់ចត់បំផុត ក្នុងការដំឡើងតួនាទី និងឋានន្តរស័ក្តិដល់មន្ត្រីនគរបាល។
សម្តេចថា មន្រ្តីនគរបាល មួយចំនួន ត្រូវបានរកឃើញថា កំពុងបំពេញការងារ និងដឹកនាំការងារ ដោយមិនបានឆ្លងកាត់ វគ្គបណ្ដុះបណ្ដាលនោះទេ ក្នុងនោះក្នុងចំណោមជាង៩ពាន់តំណែង មានជាង២ពាន់តំណែងហើយ មិនបានចូលរៀនវគ្គនគរបាលមូលដ្ឋាន។
សម្ដេចក្រឡាហោម បន្តថា លទ្ធផលនៃការស្រាវជ្រាវអំពីថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល ដែលមិនបានចូលរៀន វគ្គបណ្ដុះបណ្ដាល ព្រមទាំងការធ្វើបច្ចុប្បន្នភាពនៃការតម្លើងឋានៈ តួនាទី និងសក្ដិឱ្យបានសមស្រប ក្នុងនោះឆាប់ៗខាងមុខ ក្រសួងនឹងចេញគោលការណ៍ណែនាំដើម្បីដោះស្រាយបញ្ហានេះ។ មន្រ្តីនគរបាលមួយចំនួន ត្រូវបានរកឃើញថា កំពុងបំពេញការងារ និងដឹកនាំការងារ ដោយមិនបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលនោះទេ ក្នុងនោះក្នុងចំណោមជាង៩ពាន់តំណែង មានជាង២ពាន់តំណែងហើយ មិនបានចូលរៀនវគ្គនគរបាលមូលដ្ឋាន។
សម្តេចក្រឡាហោមក៏បានលើកឡើងថា គ្រប់នគរបាលទាំងអស់ ត្រូវតែធ្វើការឆ្លងកាត់វគ្គជំនាញមូលដ្ឋាន យ៉ាងហោចណាស់ឲ្យបាន៤ខែ ដោយមិនអនុញ្ញាតឲ្យដំឡើងតួនាទី និងឋានន្តរស័ក្ក ដែលមិនបានធ្វើការរៀនសូត្រ វគ្គមូលដ្ឋានឡើយ។
សម្ដេចបន្ថេមថា តាមការត្រួតពិនិត្យនាពេលកន្លងទៅ មាននគរបាលខ្លះចាប់ពីអនុការិយាល័យឡើងទៅ ពុំបានទាន់ធ្វើការរៀនសូត្រ មុខវិជ្ជានគរបាលមូលដ្ឋាននោះទេ ជាក់ស្តែងក្នុងចំណោម៩ពាន់មុខតំណែង គឺបានរកឃើញ ជាង២ពាន់តំណែង ដែលមិនបានឆ្លងវគ្គមូលដ្ឋាន។ នេះហើយជាកំហុសឆ្គង ដែលយើងចាំបាច់ត្រូ វតែធ្វើការកែប្រែ ដោយបានរកឃើញបញ្ហានេះ ហើយយើបានប្រជុំ ដើម្បីឯកភាពគ្នាដោះ ស្រាយរួចហើយ នឹងធ្វើការណែនាំ នាពេលឆាប់ៗខាងមុខនេះ។
សម្ដេចបានបន្ដថា មន្រ្តីនគរបាលខ្លះ មានភ័ព្វវាសនាដោយក្នុងមួយឆ្នាំ ឡើងឋានន្តរស័ក្តិមួយដង ខណៈមន្រ្តីខ្លះជាច្រើនឆ្នាំមកហើយ ពុំបានឡើងនឹងគេ ដូច្នេះហើយត្រូវ នាំគ្នាពិនិត្យឲ្យបានច្បាស់លាស់ ដោយត្រូវបញ្ឈប់ការប្រើប្រាស់ មនោសចេតនា បងប្អូន មិត្តភក្តិ ដើម្បីតួនាទី និងឋានន្តរសក្តិ គប្បីក្រឡេកមើលមន្រ្តីណា ដែលពួកគាត់ខិតខំធ្វើការងារល្អ ហើយត្រូវលើកទឹកចិត្ត និងលើកកម្ពស់តួនាទី និងឋានន្តរសក្តិដល់ពួកគាត់៕