ក្រោយឪពុកទៅចោលយូរឆ្នាំ កូនស្រីសំណព្វរបស់តារាសម្ដែងលោក Por ដើរតាមគន្លងឪពុក ក្លាយជាតារាទាំងវ័យក្មេង….

ក្រោយពីតារាសម្ដែងលោក Por បានលាចាកលោកទៅអស់ពេលជាច្រើនឆ្នាំមក តារាស្រីនាង Bo Vanda ដែលជាភរិយាត្រូវទទួលបន្ទុកចិញ្ចឹមបីបាច់កូនតែម្នាក់ឯង ដោយនាងត្រូវរ៉ាប់រងគ្រប់បែបយ៉ាង ដើម្បីឱ្យកូនរស់នៅមានក្ដីសុខដូចកូនគេដទៃ។​ បើទោះបីជារស់នៅស្ពាយឈ្មោះជាស្រ្តីមេម៉ាយចិញ្ចឹមកូនតែម្នាក់ឯង តែតារាស្រី Bo Vanda ហាកមិនដែលត្អូញត្អែរឡើយ ថែមទាំងប្រឹងបង្ហាត់បង្រៀនកូនឱ្យដើរក្នុងផ្លូវល្អតាំងពីនាងដឹងក្តីរហូតពេញវ័យស្គាល់ល្អស្គាល់អាក្រក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេញះទៅទៀត អ្វីដែលមហាជនសរសើរមិនដាច់ពីមាត់នោះ គឺពេលបានឃើញកូនស្រីរបស់នាងដើរតាមគន្លងឪពុក ស្រឡាញ់ផ្នែកសិល្បៈទាំងវ័យក្មេង ជាពិសេសសិល្បៈផ្នែករាំតែម្តង នាងហាក់មានដុងមិនចាញ់អ្នករាំអាជីពឡើយ។ ដោយឡែក ថ្មីៗនេះ កូនស្រីតូច Mali របស់នាងក៏កំពុងតែធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំង បន្ទាប់ពីទទួលបានដំណឹងថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងកំពុងតែប្រឡូកចូលវិស័យសម្តែងដូចឪពុករបស់នាងដែរ ហើយសាច់រឿងដំបូងដែលនាងនឹងសម្តែងនៅពេលខាងមុខនេះមានឈ្មោះថា «ฟ้าเพียงดิน»។ យ៉ាងណាមិញ ក្រោយឭដំណឹងមួយនេះ មហាជនពិតរំភើបចិត្តខ្លាំង និង អន្ទះសាចង់មើលការសម្តែងរបស់នាងណាស់ ព្រោះកន្លងមកឃើញតែនាងបញ្ចេញក្បាច់រាំតែប៉ុណ្ណោះ៕ សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ ប្រជាប្រិយ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds