អ្នកពន្លត់អគ្គីភ័យថតរូបអាពាហ៍ពិពាហ៍ម្ដង មានគ្រប់ឈុតគ្រប់ឆាក ច្នៃប្រឌិតមិនធម្មតា

បរទេស៖ រូបថតអាពាហ៍ពិពាហ៍គួរឲ្យចាប់អារម្មណ៍ជាច្រើនសន្លឹក របស់គូស្នេហ៍ជនជាតិម៉ាឡេស៊ីមួយគូ ដោយកូនកំលោះស្លៀកឯកសណ្ឋានជាអ្នកពន្លត់អគ្គិភ័យ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមនានា មានការចាប់អារម្មណ៍ជាខ្លាំង ព្រមទាំងបានធ្វើការចែករំលែក​យ៉ាងព្រោងព្រាត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ នាង Nurul Asikin បានសម្រេចក្តីសុបិនរបស់ខ្លួនក្នុងការថតរូបអាពាហ៍ពិពាហ៍ជាមួយស្វាមីជាមួយស្លៀកឯកសណ្ឋានជាអ្នកពន្លត់អគ្គីភ័យ គឺលោក Muhammad Noh Izamani។ យោងតាមសារព័ត៌មាន Malay Mail បានឲ្យដឹងថា កូនក្រមុំតែងតែមានគម្រោងថតរូបមង្គលការ តាមស្ដាយ “Bomba” ឲ្យបានពេញលេញ បន្ទាប់ពីបានឃើញរូបថតរបស់គូស្នេហ៍ផ្សេងទៀត ធ្វើដូចគ្នានោះនៅលើអ៊ីនធឺណិត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារីវ័យ ២៨ឆ្នាំរូបនេះបាននិយាយថា៖ “ខ្ញុំពិតជាចង់ធ្វើអ្វីមួយដូចនេះ។ ខ្ញុំបានឃើញការបង្ហោះរូបជាច្រើននៅលើបណ្តាញសង្គម របស់អ្នកពន្លត់អគ្គីភ័យផ្សេងទៀត និងគូស្នេហ៍របស់ពួកគេថតរូបស្អាតៗ ដូច្នេះខ្ញុំចង់ធ្វើដូចជាគេដែរសម្រាប់ថ្ងៃអាពាហ៍ពិពាហ៍របស់ខ្ញុំ។ ដូច្នេះខ្ញុំបានសួរស្វាមីថា ​តើយើងអាចធ្វើវាបានទេ ហើយបន្ទាប់ពីបញ្ចុះបញ្ចូល ទើបគាត់យល់ព្រម”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds