អាម៉េរិក និងជប៉ុន ជួបពិភាក្សាគ្នា ទៅនឹងភាពលេចធ្លោរបស់ចិននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក

ជប៉ុន៖ មេដឹកនំាសហរដ្ឋអាម៉េរិក និងជប៉ុនបានជួបពិភាក្សាគ្នាតាម អនឡាញ ដោយផ្តោតការពិភាក្សាទៅលើកិច្ចកិច្ចសហប្រតិបត្តិការរួមគ្នាប្រឆំាងទៅនឹងភាពលេចធ្លោរបស់សាធារណរដ្ឋប្រជាមានិតចិននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រចេញផ្សាយនៅព្រឹកថ្ងៃសុក្រ ទី២១ ខែមករា ឆ្នំា២០២២នេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា នៅក្នុងកិច្ចប្រជុំតាមប្រពន្ធ័និម្មិត(អនឡាញ) រវាងមេដឹកនំាអាម៉េរិក និងជប៉ុននោះសោតទៀត ក៏មានការចូលរួមពីសំណាក់រដ្ឋមន្រ្តីការពារជាតិ និងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទំាងពីរនេះដែរ។

កិច្ចប្រជុំនេះកើតមានឡើង បន្ទាប់ពីការអះអាងរបស់ប្រទេសចិនលើកោះតៃវ៉ាន់ និងការបាញ់មីស៊ីលរំលងទ្វីបលើកទី៤ របស់ប្រទេសកូរ៉េខាងជើងកាលពីពេលថ្មីៗកន្លងទៅ។ មិនតែប៉ុណ្ណោះ មេដឹកនំាទំាងពីរក៏បានពិភាក្សាលើបញ្ហាសន្តិសុខសកល ដោយបានលើកឡើងអំពីបញ្ហានៅប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ីជាដើម។

សេតវិមានឯណោះ ក៏បានគូសបញ្ជាក់ថា ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក Jake Sullivan និងសមភាគីជប៉ុន គឺលោក Akiba Takeo ក៏បានចូលរួមពិភាក្សាអំពីអភិក្រមពាក់ពន្ធ័មួយចំនួនលើរឿងរ៉ាវនៅប្រទេសកូរ៉េខាងជើង បញ្ហាចិន និងបញ្ហាសេដ្ឋកិច្ចនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

គួររំលឹកផងដែរថា ប្រទេសចិនកំពុងតែបង្កើន និងពង្រឹងនូវសម្ពាធបែបយោធា និងការទូតទៅកាន់កោះតៃវ៉ាន់ ដូចដែលខ្លួនធ្លាប់អះអាងថា ដែនដីកោះតៃវ៉ាន់ គឺជាដែនអធិបតេយ្យភាពរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds