តោះមើលតម្លៃប្រេងសាំងក្នុងប្រទេសនៅ តំបន់អាស៊ាន
ភ្នំពេញ៖ ប្រទេសចំនួន ៦ នៅ តំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) មានការប្រែប្រួលតម្លៃប្រេងសាំង។ រហូតដល់ពេលនេះ តម្លៃប្រេងសាំងកម្ពុជាបានឡើងថ្លៃបន្ថែម ១៥០ រៀលក្នុងមួយលីត្រ។
តម្លៃប្រេងសាំងធម្មតាលក់ក្នុងមួយលីត្រនៅបណ្ដាប្រទេសអាស៊ាន ព្រុយណេ តម្លៃ $០.២៦/លីត្រ ,ម៉ាឡេស៊ី តម្លៃ $០.៤៩ /លីត្រ, ឥណ្ឌូណេស៊ី តម្លៃ $០.៨៤/លីត្រ, មីយ៉ាន់ម៉ា តម្លៃ $០.៩២/លីត្រ ,ថៃ តម្លៃ $០.៩៨/លីត្រ,វៀតណាម តម្លៃ $១.០៥/លីត្រ, កម្ពុជា តម្លៃ $១.០៧/លីត្រ çឡាវ តម្លៃ $១.២៥/លីត្រ, ហ្វីលីពីន តម្លៃ $១.២៦/លីត្រ និងសិង្ហបុរី តម្លៃ$១.៨៨/លីត្រ។
គិតត្រឹមថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២ តម្លៃប្រេងសាំងនៅតំបន់អាស៊ាន ប្រទេសព្រុយណេតម្លៃប្រេងសាំងមិនមានការប្រែប្រួលនោះទេ ខណៈសិង្ហបុរីនៅតែជាប្រទេសមានតម្លៃប្រេងសាំងខ្ពស់ជាងគេដដែលនៅតំបន់អាស៊ាន ៕