ពេលលោក ហេង ឡុង បង្ហោះសារអោយអាចារ្យធំ និង G-Devith បញ្ចប់ជម្លោះ កញ្ញា ទេព បូព្រឹក្ស ហាក់ដូចជាមិនពេញចិត្តទាល់តែសោះ

ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថាតារាចម្រៀង G-devith និង ឌីជេអាចារ្យធំ មានជម្លោះពាក្យសម្តីជាមួយគ្នាជាច្រើនឆ្នាំមកហើយ រហូតមកទាល់ពេលថ្មីៗនេះ បានភ្ញាក់ផ្អើលជាថ្មីម្តងទៀតដោយឌីជេអាចារ្យធំ និង G-devith បានបន្តជម្លោះពាក្យសម្តីនៅលើបណ្តាញសង្គម។

យ៉ាងណាមិញក្រោយពី G-devith បានធ្វើការ live វីដេអូនិយាយពីអាចារ្យធំ ស្រាប់តែលោក ហេង ឡុង ក៏បានបង្ហោះសារថា “ក្នុងនាមជាសមាគមសិល្បករខ្មែរខ្ញុំសំណូមពរដល់ប្អូន G David និង ប្អូនអាចារ្យធំ សូមមេត្តាបញ្ឈប់ការវាយប្រហារគ្នាដោយពាក្យសំដីអសុរោះ​ ក្នុងនាមជាសិល្បករដែលមហាជនគោរពស្រឡាញ់ឱ្យតម្លៃ គួរតែរក្សានៅសេចក្តីថ្លៃថ្នូរ​ ដើម្បីជាគំរូដល់សិល្បករសិល្បការិនីជំនាន់ក្រោយ។ សង្ឃឹមថាប្អូនទាំងពីរនឹងសហការដើម្បីបង្ហាញពីភាពអត់ឱនឱ្យគ្នា ក្នុងនយ័ខ្មែរស្រឡាញ់ខ្មែរ​ ខ្មែរសាមគ្គីខ្មែរឈ្នះ”។

ក្រោយពីឃើញសាររបស់លោក ហេង ឡុង បានបង្ហោះ កញ្ញា ទេព បូព្រឹក្ស ក៏បានបង្ហាញអារម្មណ៍ដូច្នេះថា៖ “ចាស! អ្នកផ្សេងផុសអីខ្ញុំនឹងមិនshareទេ តែនេះសំរាប់ខ្ញុំ ខ្ញុំគោរពបងប្រុសនិងបងស្រីណាស់ ប្អូនសុំឲ្យបងវែកញែកម្តងមើល កុំនៅកណ្តាលបងត្រូវរកខុស និងត្រូវ ព្រោះថាតើដំបូងឡើយអាចារ្យធំគឺសុខៗចេញមុខមកជេរដេវិតតែម្តងកាលពី៣ឆ្នាំមុន។ បន្ទាប់មកក៏តាមរករឿងជេរដៀលប្រទិចបណ្តាសារដល់ម៉ែឪពូជអំបូរហូតហើយបន្ទាប់គាត់បង្កើតពាក្យថាអាបែកស្លុយនិងបំផ្លាញវប្បធម៌គឺដាក់លើតែដេវិតម្នាក់គត់ ហើយជេរម្តាយដេវិតគ្រប់ពេល បងមានបានដឹងអត់? ហើយអយុត្តិធម៌ខ្លាំងណាស់សំរាប់ពេលនេះបងផុសបែបនេះ ព្រោះរាល់ដងអាចារ្យធំវាlive ជេរម្តាយdevith ម៉េចបងមិនផុសអប់រំវាទៅ ប្អូនអស់សង្ឃឹមខ្លាំងណាស់ពេលឃើញការបងផុសមួយនេះ”៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds