វិស័យសំណង់នៅខេត្តព្រះសីហនុ ចាប់ផ្តើមសាងសង់ឡើងវិញ បន្ទាប់ពីផ្អាកដោយសារកូវីដ-១៩
ព្រះសីហនុ ៖ បន្ទាប់ពីផ្អាកដំណើរការ ដោយសារវិបត្តិកូវីដ-១៩ កន្លងមក វិស័យសំណង់នៅក្នុងខេត្តព្រះសីហនុ ចាប់ផ្តើមសាងសង់ឡើងវិញមួយចំនួនហើយ។ នេះបើតាមការបញ្ជាក់របស់លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបញ្ជាក់ថា គម្រោងវិនិយោគថ្មីសម្រាប់ឆ្នាំ ២០២២នេះ ពុំទាន់មាននោះទេ ដោយឡែកឆ្នាំ ២០២១ មានបន្តិចបន្តួចបណ្ណោះ។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ គិតចាប់ពីឆ្នាំ២០០៥ មកដល់រយៈពេល១១ខែ ឆ្នាំ២០២១ សំណង់អគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅកើនឡើងរហូតជាង ២៣៧៥ អគារ ដែលក្នុងនោះសំណង់អគារខ្ពស់ៗ នៅខេត្តព្រះសីហនុ មានចំនួនជាង ៦៦៦អគារ៕