ឌួង ឆាយ បង្ហាញចំណាប់អារម្មណ៍បែបនេះ ក្រោយ កម្លាំងសមត្ថកិច្ចជំនាញ​​​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​លក់​គ្រឿងសំអាងរបស់ អ្នកស្រី ដេត ម៉ាលីណា

នៅកាលពីវេលាម៉ោង០៣រសៀលថ្ងៃទី១២ ខែ​មករា ឆ្នាំ២០២២ កន្លងទៅនេះ កម្លាំងសមត្ថកិច្ច ជំនាញ​​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ​ក្រសួង​មហាផ្ទៃ​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​លក់​គ្រឿងសំអាងមួយកន្លែង ជា​ផលិតផលប្រ៊េន DMLN ដែលមានម្ចាស់ឈ្មោះ​​អ្នក​ស្រី​ ដេត​​ ម៉ាលី​ណា​ អតីត​ប្រពន្ធ​លោក ឌួង ឆាយ ។

យ៉ាងណាមិញទីតាំង​លក់​គ្រឿងសំអាងមួយកន្លែងនេះ គឺស្ថិតនៅ​ផ្ទះ​លេខ៤៧២ ផ្លូវ​លេខ​ដោនថោន៧ ភូមិ​គោកចំបក់ សង្កាត់ចោមចៅទី១ ​ខណ្ឌពោធិ៍​សែនជ័យ រាជ​ធានីភ្នំពេញ​ ក្រោយ​ទទួល​ពាក្យ​បណ្ដឹង​ជនរងគ្រោះ ​ប្រើ​ប្រាស់​រង​ផល​ប៉ះពាល់​ដល់​ស្បែក​​។

ជាមួយគ្នានេះដែរអ្វីដែលធ្វើឲ្យភ្ញាក់ផ្អើលនោះគឺបន្ទាប់ពីកម្លាំងសមត្ថកិច្ច ជំនាញ​​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ​ក្រសួង​មហាផ្ទៃ ចុះត្រួតពិនិត្យយ​ទីតាំង​លក់​គ្រឿងសំអាងរបស់អតីតភរិយារបស់ខ្លួនហើយនោះស្រាប់តែលោក ឌួង ឆាយ បានបង្ហោះសំណេរនៅលើអាខោនហ្វេសប៊ុកផេករបស់ខ្លួនថា ៖

« មានគេខលមកសួរខ្ញុំជាច្រើនមានទាំងអ្នកដែលចោ ទខ្ញុំទៀតថាខ្ញុំធ្វើ បា ប នាង។ ចុះពេលនាងស្រវឹ.ងបើកឡានបុ.កទ្រូងផ្លូវមិចបានមិនចោ   ទខ្ញុំផងថាខ្ញុំអ្នកបញ្ជាអោយនាងផឹកហើយអោយនាងបើ កឡានបុ  កទ្រូងផ្លូវ។ បើខ្ញុំបានធ្វើខ្ញុំមិនខ្លាចនឹងបញ្ចេញ និងទទួលនោះទេ។ ពីព្រោះមនុស្សខ្ញុំហ៊ានធ្វើហ៊ានទទួលពោរពេញដោយការទទួលខុសត្រូវតាំងពីដើមរហូតមកដល់ពេលនេះ។

ហើយលោកឯងមានបុណ្យស័ក្តតួនាទីជាស្អីដែរបានលោកឯងអន្តរាគមន៍រឿងគេនឹងលោកឯងជាស្អីដែរហាសបានដើរកាងគេកាងឯងគ្រប់រឿងចឹងហើយមកចោទខ្ញុំទៀត។ មានមុខមាត់ប៉ុណ្ណាណីជាប់សាច់ឈាមអ្នកធំទៀតប៉ុន្តែដើរកាងតែរឿងគ្រួសារគេ រឿងរកសុីខុសច្បាប់គ្រប់ប   ទល្មើ  ស។ ហើយអាជ្ញាធរជាតិ និងព្រះរាជអាជ្ញារងទាំងមូលខ្លាចគាត់ មិនហ៊ានអនុវត្តច្បាប់ទាំងដែលមានប  ទល្មើ  សតើ អោយប្រជាពលរដ្ឋទៅជឿជាក់រំពឹងលើអ្វីទៀត? មាសសុទ្ធមិនខ្លាចភ្លើង  ឌួង ឆាយ ៕

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds