ផន សុផារី រៀបរាប់យ៉ាងរំជួលចិត្ត ក្រោយលោកយាយជាទីស្រឡាញ់លាចាកលោកគ្មានថ្ងៃត្រឡប់
នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ ម្សិលមិញនេះ លើបណ្ដាញសង្គមរបស់ តារាស្រី ផន សុផារី បានធ្វើការជូនដំណឹងឱ្យដឹងថា អ្នកនាង បានជួបទុក្ខដ៏ក្រៀមក្រំ ព្រោះបានបាត់បង់មនុស្សជាទីស្រឡាញ់ គឺលោកយាយបង្កើតរបស់អ្នកនាង បានទទួលមរណភាព។
ក្រោយពីទទួលដំណឹងដ៏ក្រៀមក្រំនេះ មហាជន ក៏ដូចជាអ្នកសិល្បៈជាច្រើន បានបង្ហាញការសោកស្ដាយ និង ចូលរួមរំលែកទុក្ខដល់រូបនាង និង ក្រុមគ្រួសារផងដែរ។ ដោយឡែក អ្វីដែលធ្វើឱ្យមហាជនហាក់កាន់តែរំជួលចិត្ត ក្រោយពីបានឃើញ អ្នកនាង ផន សុផារី បានបង្ហោះសារលើបណ្ដាញសង្គមជាថ្មី រៀបរាប់បង្ហាញពីទុក្ខសោក និង សេចក្ដីស្រណោះស្រណោកអាឡោះអាល័យចំពោះលោកយាយជាខ្លាំង។
សារនោះ អ្នកនាង ផន សុផារី បានរៀបរាប់ថា ៖ «នឹកស្នាមញញឹម នឹកសំឡេង ដែលធ្លាប់ហៅចៅថា…អាហ៊ី ពេលចៅពពោះ យាយសុខចិត្តឈរចាំចៅពេលចៅចូលបន្ទប់ទឹកម្តងៗ ខ្លាចចៅរអិលដួល ពេលចៅសម្រាលសុខចិត្តមកពីខេត្តរាប់ខែដើម្បីមកចាំទទួលចៅ។ ទោះបីជាយាយចាកចេញ តែចៅសន្យាថារាល់ឆ្នាំចៅៗ និង ជុំគ្នានៅផ្ទះដែលយាយធ្លាប់នៅឯស្រុក មិនឱ្យស្ងាត់ទេណាយាយណា»។
ក្រោយពីបានឃើញបែបនេះ មហាជនលើបណ្ដាញសង្គមបានក៏បានចូលខមមិនបន្តចូលរំលែកទុក្ខ និងផ្ដល់កម្លាំងចិត្តដល់អ្នកនាងជាបន្តបន្ទាប់ផងដែរ៕