អ្នកគាំទ្រស្លុតចិត្តក្រោយដឹងថាតារាចម្រៀង ពេជ្រ សោភា កំពុងមានជំងឺកាចសាហាវនេះ
ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តពិតជាបានជ្រាបរួចមកហើយពីតារាចម្រៀងល្បីឈ្មោះអ្នកនាង ពេជ្រ សោភា ដែលមួយរយៈចុងក្រោយនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន ក្រោយអ្នកនាងទម្លាយមុខគូស្នេហ៍ថ្មីរបស់អ្នកនាងដែលជាតារាម៉ូដែលរូបសង្ហារម្នាក់។
ជាក់ស្ដែងផងដែរនោះក្រោយអ្នកនាងបង្ហាញពីគូស្នេហ៍ហើយនោះក៏មានអ្នកគាំទ្រជាច្រើនបានបង្ហាញការចាប់អារម្មណ៍ និងរំភើបខ្លាំងចំពោះអ្នកនាងផងដែរ ។ ដោយឡែកទៀតសោតខណៈដែលកំពុងតែមានក្ដីសុខជាមួយនិងស្នេហាថ្មីមិនទាន់បានប៉ុន្មានផងនោះ អ្នកនាងបានធ្វើអោយមហាជនស្លុតចិត្តខ្លាំង ក្រោយអ្នកនាងបានទម្លាយរូបភាពប៉ុន្មានសន្លឹកដែលអ្នកនាងបានទៅមន្ទីពេទ្យហើយភ្ជាប់និងសារមួយឃ្លាថា ៖
ខ្ញុំមិនអីទេ មើលមុខខ្ញុំឃើញខ្ញុំសប្បាយចិត្តទេ ត្រូវចាំមនុស្សអាចរើសកើតបានតែមិនអាចរើសថ្ងៃស្លាប់បានទេព្រោះមើលមិនដឹង ខ្ញុំរឹងមាំណាស់ ។ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើនបានសួរថាអ្នកនាងកើតអីបានជាទៅមន្ទីពេទ្យ ជាការឆ្លើយបញ្ជាក់ទៅវិញគឺអ្នកនាងកំពុងតែមានជំងឺ ឈាមស ស៊ីឈាមក្រហម ។
ធ្វើអោយមហាជនឮហើយតក់ស្លុតចិត្តជាខ្លាំង គួរបញ្ជាក់អោយដឹងថា “ជំងឺឈាមស ស៊ីឈាមក្រហម” នេះគឺជាជំងឺម្យ៉ាងដែល គ្រាប់ឈាមសឡើងច្រើនហួសកម្រិតធម្មតា ចំពោះគ្រាប់ឈាមក្រហមនិងមានការធ្លាក់ចុះ ដោយសារតែការវាយលុកពីពពួកបាក់តេរី ឬយើងកើតជំងឺមហារីកឈាម ដែលមានប្រភេទផ្សេងៗគ្នា ទើបបណ្ដាលអោយឈាមសរអាចគ្របដណ្ដប់ និងសុីឈាមក្រហមបាន៕