លោក ពេជ្រ ស្រស់ ប្តេជ្ញាលប់បំបាត់គ្រឿងញៀនក្នុងមូលដ្ឋានពេលគណបក្សយុវជនកម្ពុជា ជាប់ឆ្នោតជាមេឃុំចៅសង្កាត់

ភ្នំពេញ៖ ថ្លែងក្នុងកាសដែលអញ្ជើញជូបសំណះសំណាលជាមួយថ្នាក់ដឹកនាំ សកម្មជន អ្នកគាំទ្រ គណបក្សយុវជនកម្ពុជានៅក្នុងមូលដ្ឋានឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ នារសៀលថ្ងៃទី៩ មករា ឆ្នាំ២០២២ នេះលោក ពេជ្រ ស្រស់ ប្តេជ្ញាលប់បំបាត់គ្រឿងញៀនក្នុងមូលដ្ឋានពេលគណបក្សយុវជនកម្ពុជា ជាប់ឆ្នោតជាមេឃុំចៅសង្កាត់។

លោកបានបន្តថា ពេលគណបក្សយុវជនកម្ពុជាឈ្នះឆ្នោតជាមេឃុំ ចៅ សង្កាត់ យើងនឹងបោសសំអាតការចរាចរ និងការប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឃុំ-សង្កាត់។ លោកថា ពេលមេឃុំចៅសង្កាត់មកពីគណបក្សយុវជនកម្ពុជា ទាំងមេឃុំ និងមេប៉ុស្តិ៍ត្រូវធ្វើការ២៤ម៉ោងលើ២៤ម៉ោង។

លោកបន្តថា កុំអាងខ្លួនឯងកូនអ្នកនេះ កូនអ្នកនោះវ៉ៃខ្នោះទាំងអស់ មិនថាកូនមេឃុំខ្លួនឯងក៏ដោយអោយតែសេពគ្រឿងញៀន យើងត្រូវចាប់វាយខ្នោះ ដោយមិនលើកលែងជាដាច់ខាត ប្រទេសមានច្បាប់គ្រួសារមានវិន័យ។

លោកបន្ថែមថា ពីមុនបញ្ហាគ្រឿងញៀនមានតែនៅតាមជាយដែន តែពេលនេះគ្រឿងញៀនកំពុងកំពុងចរាចរណ៍គ្រប់ទីកន្លែងនៅក្នុងមូលដ្ឋានផ្ទាល់តែម្តង។

បើតាមលោកពេជ្រ ស្រស់ បានបន្ថែមថា កាលណាមានការចរាចរណ៍វាធ្វើអោយអសន្តិសុខក្នុងមូលដ្ឋាន ។ ទី២ខូចអនាគត់យុវជនកម្ពុជា និងធ្វើអោយអន្តរាយដល់ក្រុមគ្រួសារ បើមានកូនចៅប្រើប្រាសគ្រឿងញៀន។

សូមរំលឹកផងដែរថា ក្នុងគោលនយោបាយរបស់គណបក្សយុវជនត្រង់ចំណុចទី២ គឺការបោសសំអាតការចរាចរ និងការប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឃុំ-សង្កាត់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds