TikTokផ្តេីមស្នេហ៍! កំលោះអាយុ១៨ លង់ស្នេហ៍ខាងស្រី អាយុ ៥៨ឆ្នាំធ្វេីឲ្យ ផ្អើលពេញហ្វេសប៊ុក
ថៃ÷ ដូចពាក្យចាស់លោកលើកឡើងថា ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ កាលពីពេលថ្មីៗកន្លងទៅនេះ ស្នេហារវាងកំលោះអាយុ១៨ឆ្នាំ និងស្រ្តីជាដៃគូស្នេហ៍វ័យ៥៨ឆ្នាំ ដែលមានវ័យខុសគ្នា៤០ឆ្នាំ បានផ្ទុះកក្រើកពេញបណ្តាញសង្គមជាពិសេសនៅក្នុងប្រទេសថៃ ក្រោយគូស្នេហ៍ខុសជំនាន់មួយគូនេះបានបង្ហោះវីដេអូដោយបានរៀបរាប់រឿងរ៉ាវដើមចងពីការសាងស្នេហ៍គ្រាដំបូង។
ជាក់ស្តែងនៅក្នុងវីដេអូសំនួរ-ចម្លើយ កំលោះដែលមានអាយុ១៨ឆ្នាំបាននិយាយថាអ្នកទាំងពីរបានទាក់ទងគ្នារយៈពេល១១ខែមកហើយ ប៉ុន្តែទើបតែបានជួបគ្នាកាលពីពេលថ្មីៗនេះប៉ុណ្ណោះ ។ទោះបីជាមានការជួបបញ្ហាឬឧបសគ្គខ្លះៗក្នុងទំនាក់ទំនងក៏ប៉ុន្តែអ្នកទាំងពីរយល់ចិត្តគ្នា ។
លោកក៏បានបង្ហើបឱ្យដឹងផងដែរ លោកបានជួបគ្នាដំបូងក្នុងTikTok ដែលខាងស្រីជាអ្នកចាប់អារម្មណ៍លោកមុន។ យ៉ាងណាមិញ ជាការគួរឲ្យកត់សម្គាល់រឿងរ៉ាវរបស់គូស្នេហ៍មួយគូនេះបានផ្ទុះឡើង និងក្លាយជាប្រធានបទដ៏ពេញនិយមនៅលើបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសនៅក្នុងTikTok ដោយឃ្លីបរបស់ពួកគេនៅលើ TikTok ទទួលបានការចាប់អារម្មណ៍ និងមានការមើលរាប់លានដងថែមទៀតផង៕