ដោយក្តីអាណិតអាសូរចំពោះគ្រួសារ គន្ធា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថមថវិការចំនួន…
បាត់ដំបង៖ សូមបញ្ជាក់បន្តិចផងដែរ កាលពី ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ ទើបកន្លងផុតទៅ ប៉ុន្មានថ្ងៃនេះ មហាជនទូទៅ ក៏ដូចជា ពុកម៉ែបងប្អូន ដែលប្រើប្រាស់នៅក្នុងបណ្តាញ ហ្វេសប៊ុក មិនតិចនាក់ទេ ផ្ទុះការភ្ញាក់
ផ្អើលយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹក ស្មានដល់ទាល់តែសោះ ពេលទទួលដំណឹងថា លោក នាង ប្រាក់សុគន្ធ ដែលត្រូវជា បងប្រុស កញ្ញា នាង គន្ធា បានលាចាក លោកនេះ បាត់ទៅហើយ ដោយសារ គ្រោះថ្នា ក់ច
រា ចរណ៍។ក្រោយរៀបចំពិធីបុណ្យ៧ថ្ងៃ ចប់សព្វគ្រប់ ចំណែកព្រឹកម៉ិញនេះ នាថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២ កញ្ញា នាង គន្ធ បានបង្ហោះសារថា “នាងខ្ញុំនាងគន្ធា សូមគោរពអរគុណយ៉ាងក្រៃលែង ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចូលរួមរំលែកទុ ក្ខ និងចូលរួមបុណ្យ នូវទឹកប្រាក់ ១០លានរៀល ក្នុងកម្មវិធីបុណ្យ ៧ ថ្ងៃ របស់បងប្រុសខ្ញុំ នាង ប្រាក់សុគន្ធ ដោយបានដឹកនាំ ដោយលោកពូ អភិបាលរង ខេត្តបាត់ដំបង និងលោកពូ ចៅហ្វាយ ស្រុកសំឡូត ក្នុងឆ្នាំថ្មី២០២២នេះ នាងខ្ញុំ និងក្រុមគ្រួសារ សូមគោរពជូនពរ ដល់សម្តេចទាំងពីរ អោយមានសុខភាពល្អ កម្លាំងមាំមួន និងមានអាយុយឺនយូរ ក្នុងការដឹកនាំប្រទេសតទៅទៀត”