ឆ្នាំថ្មី គ្រប់យ៉ាងក៏ល្អ ទីបំផុត ដេត ម៉ាលីណា ព្រមឲ្យ លោក ឌួង ឆាយ….
រាជធានីភ្នំពេញ ៖ ពិតណាស់ ក្នុងឆ្នាំចាស់ ជឿជាក់ថា បងប្អូនមហាជនប្រាកដ ជាជ្រាបយ៉ាងច្បាស់ថា បញ្ហាគ្រួសាររបស់ លោក ឌួង ឆាយ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលនិង
កក្រើកស្រុកខ្មែរដល់កម្រិតណានោះ យ៉ាងណាមិញ បញ្ហារបស់លោក និងអតីត អ្នកនាង ដេត ម៉ាលីណា ត្រូវមហាជន ដោះនាមថា វែងដូចរឿងឥណ្ឌា។ផ្ទុយទៅវិញ បើកឆាកឆ្នាំថ្មី
មើលទៅបញ្ហាគ្រប់យ៉ាង ហាក់ល្អប្រសើរយ៉ាងខ្លាំង ព្រោះថ្មីៗនេះ អ្នកនាង ដេត ម៉ាលីណា អតីតភរិយាលោក ឌួង ឆាយ ប្រកាសក្តែងៗលើបណ្តាញសង្គម ឲ្យកូនៗមានពេលទៅគេងជាមួយលោកប៉ា
រៀងរាល់ចុងសប្តាហ៍។មិនតែប៉ុណ្ណោះ ក្រោយឃើញ រឿងរ៉ាវហាក់ផ្លាស់ប្រែ និងភាគីខាងអតីត ហាក់នៅតែល្អហៅលោក ឌួង ឆាយ ជាប៉ារបស់កូនដដែរនោះ ស្រាប់តែមហាជន ជាច្រើនរំពឹងគិតថា
អ្នកទាំងពីរអាចនឹងល្អដាក់គ្នាវិញ នៅពេលខាងមុខ។ជាក់ស្តែង អ្នកនាង ដេត ម៉ាលីណា បានប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា ៖រៀងរាល់ថ្ងៃសៅរិ៍អាទិត្យMomny ទំនេរព្រោះកូនៗត្រូវដល់វេនទៅគេងជាមួយប៉ា
Mommy អផ្សុកណាស់បាត់កូនៗអត់នៅផ្ទះចឹង ធ្លាប់តែមានកូនៗនៅជិតប្រលែងគ្នាលែង៕បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖