ឧទ្ធម្ភាគចក្រពន្លត់ភ្លើងឆេះព្រៃនៅតំបន់ Patagonia បានធ្លាក់ ស្លា.ប់មនុស្សចំនួន០២នាក់
(បរទេស)៖ កាលពីថ្ងៃពុធកន្លងថ្មីៗ ឧទ្ធម្ភាគចក្រដែលកំពុងពន្លត់ភ្លើងឆេះព្រៃនៅក្នុងតំបន់ Patagonia ភាគខាងត្បូងប្រទេសអាហ្សង់ទីន បានធ្លាក់ និងធ្វើឲ្យសមាជិកចំនួន ពីរនាក់បានស្លាប់ នេះបើយោងតាមសារព័ត៌មានក្នុងស្រុក។
ឧទ្ធម្ភាគចក្រដែលត្រូវបានចុះកិច្ចសន្យាដោយរដ្ឋាភិបាលក្នុងការពន្លត់អគ្គីភ័យបានធ្លាក់នៅក្នុងតំបន់ Quillen ដែលជាបឹងមួយស្ថិតនៅក្នុងខេត្ត Neuquen។
យោងតាមកាសែតក្នុងស្រុក La Nacion បានឲ្យដឹងថា កងពន្លត់អគ្គីភ័យចំនួនជាង ២០០ និងយន្តហោះជាងដប់គ្រឿង កំពុងពន្លត់អគ្គីភ័យនៅក្នុងឧទ្យានជាតិ Nahuel Huapi និងផ្នែកផ្សេងទៀតនៃតំបន់ Patagonia ដែលជាតំបន់ដែលល្បីល្បាញសម្បូរព្រៃឈើ បឹង និងភ្នំ។
ប៉ុន្តែសារព័ត៌មានរ៉យទ័រមិនអាចមន្ត្រីបានភ្លាមៗដើម្បីសុំការអត្ថាធិប្បាយបានទេ។ ហើយក្រុមប្រឹក្សាសហព័ន្ធសម្រាប់បរិស្ថាន (Cofema) និងក្រសួងបរិស្ថានក៏បានប្រកាសអាសន្នអគ្គីភ័យនៅក្នុងតំបន់។
សេចក្តីប្រកាសគ្រាអាសន្ននោះបានឲ្យដឹងថា “យើងកំពុងប្រឈមមុខនឹងសេណារីយ៉ូដែលអាច កើតឡើងវិញគ្រប់ពេលវេលាពោលគឺ រយៈពេលនៃការអូសបន្លាយនៃគ្រោះរាំងស្ងួត និងរដូវប្រាំងមួយឆ្នាំពេញ” ដោយបានបន្ថែមថា “ស្ថានភាពនេះទំនងជាកើតឡើងដោយសារអាកាសធាតុផ្លាស់ប្តូរ” ៕