ប្រទេសឥណ្ឌា ត្រូវបានរកឃើញឆ្លងវីរុសទម្រង់អូមីក្រុងប្រមាណជិត ៨០០នាក់

បរទេស៖ ក្រសួងសុខាភិបាលឥណ្ឌាចេញ សេចក្តីថ្លែងការណ៍សារព័ត៌មានមួយដែលចេញផ្សាយដោយបាននិយាយថា រហូតមកដល់ពេលនេះ មានករណីឆ្លងជំងឺកូវីដ-១៩ ទម្រង់អូមីក្រុងសរុបចំនួន ៧៨១នាក់ត្រូវបានរកឃើញនៅក្នុងប្រទេសឥណ្ឌា ដោយមានជិតមួយភាគបីនៃករណីឆ្លងនោះនៅក្នុងទឹកដីទីក្រុងដេលី។

យោងតាមសេចក្តីថ្លែងការណ៍នោះបានឱ្យដឹងថា វីរុសទម្រង់អូមីក្រុងត្រូវបានរកឃើញនៅក្នុងរដ្ឋ និងដែនដីសហភាពចំនួន២១ ។ ទីក្រុងដេលីរកឃើញករណីឆ្លងវីរុសទម្រង់អូមីក្រុងចំនួន ២៣៨នាក់ បន្ទាបើមក គឺរដ្ឋ Maharashtra មានចំនួន ១៦៧នាក់ និងរដ្ឋ Gujarat មានចំនួន ៧៣នាក់។

ក្រសួងនេះបាននិយាយបន្ថែមថា រហូតមកដល់ពេលនេះ ប្រជាជនសរុបចំនួន ២៤១នាក់បានជាសះស្បើយឡើងវិញ បន្ទាប់ពីបានឆ្លងវីរុសទម្រង់អូមីក្រុង។

ប្រទេសនេះមានករណីជំងឺកូវីដ-១៩ សកម្មចំនួន ៧៧ ០០២នាក់ ដោយក្នុងនោះមាន ៩ ០០០នាក់ត្រូវបានកត់ត្រាកាលពីថ្ងៃទី២៩ ខែធ្នូ។ ប្រទេសឥណ្ឌាចាក់វ៉ាក់សាំងបានចំនួនជាង ១,៤២ប៊ីលានដូសហើយជាមួយនឹង ៤២ភាគរយនៃចំនួនប្រជាជនសរុបរបស់ប្រទេសនេះដែលបានទទួលការចាក់វ៉ាក់សាំងគ្រប់ដូស៕ (ប្រភព៖ Sputnik )

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds