សល់ត្រឹមសម្លេង ស្រណោះណាស់ !ថ្ងៃបូជាស​​​​​ព ប្រាក់សុគន្ធ ធ្វើឲ្យ គុយលី ទប់អារម្មណ៍លែងជាប់ហើយ បានត្រឹមទំលាយចម្រៀងមួយបទ ដែលខ្លួនធ្លាប់បាន និពន្ធឲ្យ ប្រាក់សុគន្ធ ច្រៀង រួចពោលពាក្យទំាងទឹកភ្នែកថា…(មានវីដេអូ)

កាលពី ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មិនតិចនាក់ទេ ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ពេលទទួលដំណឹងថា លោក នាង ប្រាក់សុគន្ធ ដែលត្រូវជា បងប្រុស កញ្ញា នាង គន្ធា បានលាចា​​ក លោ​​កនេះ បាត់ទៅហើយ ដោយសារគ្រោះ​ថ្នា​​​ក់ច​​​រា​​ចរណ៍។

កញ្ញា នាង គន្ធ ធ្វើអ្វីមិនកើតទេ បានត្រឹមតែ​ស្រែ​កយំ នឹ​​កស្តា​​យស្រណោះ បងប្រុសដ៏ល្អរបស់ខ្លួន ដែលខំប្រឹង តស៊ូជាមួយគ្នា ចាកចេញពីខេត្ត មកប្រឡងចម្រៀងលើកដំបូងនៅ ភ្នំពេញ ក្នុងកម្មវិធី ប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី២ កំឡុងឆ្នាំ ២០១៦។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯស​​​​​​ព របស់ នាង ប្រាក់សុគន្ធ ត្រូវបា​​នបូ​​ជារួចហើយ កាលពី ម្សិលម៉ិញនេះ នាថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ៧ យប់។ នាង គន្ធា បានត្រឹមយក ធា​​តុ របស់បងប្រុស ដាក់លើដៃខ្លួន រួចពោលពាក្យមួយឃ្លា ទំាងទឹកភ្នែកថា “បងបានទុកអោយខ្ញុំ”។

ក្នុងថ្ងៃដែលបូជាសព នាង ប្រាក់សុគន្ធ ធ្វើឲ្យ គុយលី ក៏ទប់អារម្មណ៍មិនជាប់ដែរ បានត្រឹមបង្ហោះចម្រៀងមួយបទ ឡើងវិញ ដែលខ្លួនបាន និពន្ធផ្ទាល់ ឲ្យ ប្រាក់សុគន្ធ ច្រៀង ក្រោមចំណងជើងថា “ដានជើង” ពិតជាពីរោះ និងកំសត់ខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គុយលី បានភ្ជាប់សារមួយ ទំាងហូរទឹកភ្នែកថា “បទដែលបងសរសេរឲ្យប្អូន #ដានជើង ឥឡូវប្អូនចាកចេញរហូតហើយ”។

ស្តាប់បទនេះ ចប់សឹងមិនទាន់ ហ្វេនៗ ជាច្រើន របស់ ប្រាក់សុគន្ធ បានទំលាយអារម្មណ៍ទំាងនេះចេញមក ទំាងអួលដើម. ក ថា ៖នឹកណាស់ ខ្លោ​​ចផ្សាណាស់ ដែលបា​​ត់ប​​ង់មនុស្ស ដែលច្រៀងពីរោះដូចគាត់, ខ្ញុំចូលចិត្តបទគាត់ណាស់ និងស្ដាប់បទ គាត់រហូត, ជីវិ​តមនុស្សគ្មា​​នដែ​​នកំណត់ទេ, ហេតុអ្វីបងជីវិតអ្នកតស៊ូឆាកជីវិតខ្លីយ៉ាងនេះ, អា​​ណិ​​តគាត់ណាស់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមស្តាប់បទរបស់ ប្រាក់សុគន្ធ ខាងក្រោមនេះ ទំាងអស់គ្នា ៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds