អានរួច ស្ទើរស្រក់ទឹកភ្នែកតាម ! កញ្ញា នាង គន្ធា ធ្វើអីមិនកើត ក្នុងថ្ងៃបុណ្យសពបងប្រុស បានត្រឹមស្រែកហៅ ថា “បងដល់ម៉ោងហូបបាយហើយ”, ឃើញបែបនេះ គ្រប់គ្នាទប់ចិត្តអត់ជាប់ទេ ក៏ចូល comment ទំាងរំជួលចិត្តថា…(មានវីដេអូ)
ពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែ ភាគច្រើន ពិតជាមិនទាន់ភ្លេចទេមើលទៅ កញ្ញា នាង គន្ធា និង លោក នាង ប្រាក់សុគន្ធ នោះ ដែលត្រូវជាបងប្អូនបង្កើតនិងគ្នា ហើយក៏ធ្លាប់បាន ចូលប្រឡង ក្នុងកម្មវិធី ប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី២ កំឡុងឆ្នាំ ២០១៦។
ស្រាប់តែ ព្រឹកម្សិលម៉ិញនេះ នាថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ មហាជនជច្រើនសម្តែងអារម្មណ៍ ស្លុតចិត្ត យ៉ាងខ្លាំង ពេលដឹងដំណឹងថា លោក ប្រាក់សុគន្ធ ដែលត្រូវជា បងប្រុស នាង គន្ធា នោះ បានលាចាក លោកនេះ បាត់ទៅហើយ ដោយសារគ្រោះថ្នាក់ចរាចរណ៍។
ក្នុងនោះ គេឃើញ លោក ប៉ែន ចំរុង ដែលជាពិធីករ និងតារាចម្រៀងដ៏ល្បី បានបង្ហោះសារ ទំាងរំជួលចិត្ត និងអាណិតខ្លោចចិត្តថា “ស្លុតចិត្តណាស់ ប្អូនអើយ ប្អូនប្រុស Neang Praksokun ជាមនុស្សស្លូត មិនដែលចេះមានបញ្ហា នឹងអ្នកណាទេ ចេះគោរពគេឯង រួសរាយណាស់ទេហើយគ្នាឡើងមកពីប៉ៃលិនពីរនាក់បងប្អូន ប្រឹងប្រែងខ្លាំងណាស់ ទំរាំបានប៉ុណ្ណឹង
តែបែរជា មកជួបរឿងអកុសលបែបនេះ មិនដឹងពុកម៉ែគាត់ នៅខេត្ត រន្ធត់ក្តុកក្តួលយ៉ាងណាទេ សូមកុសលផលបុណ្យ ដែលខ្ញុំបានសាង សូមឧទ្ទិសដល់ វិញ្ញាណក្ខន្ធ ប្អូនប្រុស ទៅកាន់ សុគតិភព ផងចុះ”។
កញ្ញា នាង គន្ធា ក៏បានបញ្ជាក់ ទំាងទឹកភ្នែកថា “ខ្ញុំនាំបងទៅផ្ទះយើងវិញណា Brak Sokun Real បងជិតបានជួបពុកម៉ែហើយ”។
នាថ្ងៃដដែលនេះ នាង គន្ធា បាននាំសព បងប្រុសមកដល់ស្រុកកំណើតហើយ នៅភូមិព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង រួចបញ្ជាក់បន្ថែមថា “នាងខ្ញុំ បានយកបងប្រុស Brak Sokun Real មកដល់ស្រុកកំណើតហើយ សូមជម្រាបជូនទៅដល់បងប្អូនជិតឆ្ងាយ និងមិត្តភក្ដ័របស់បង សុគន្ធ ទាំងអស់គ្នាជូនជាដំណឹង
សព របស់បងប្រុសនាងខ្ញុំ នឹងធ្វើការបូជានៅថ្ងៃស្អែក នាម៉ោង 7 នាទីយប់ បើសិនជាបងប្អូន ចង់ចូលបុណ្យ បងប្រុស នាងខ្ញុំ តាមរយៈ ABA ( 016745060 Neang Kunthea ) ហើយក៏សូមអភ័យ ដែលនាងខ្ញុំ មិនអាចតបរាល់ខំមិន និងឆាតរបស់បងប្អូន”។
រឹតតែខ្លោចផ្សា ថែមទៀតនោះ នៅមុននេះបន្តិច នាព្រឹក ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២១ កញ្ញា នាង គន្ធា បានបង្ហោះរូបភាព១សន្លឹក ក្នុងថ្ងៃបុណ្យសព បងប្រុស រួចភ្ជាប់សារ ទំាងក្តុកក្តួល ស្រែកហៅបងប្រុស ថា “បងដល់ម៉ោងហូបបាយហេីយ”។
អានសារនេះភ្លាម ធ្វើឲ្យគ្រប់គ្នាទប់អារម្មណ៍មិនជាប់ទេ រួចចូល comment ភ្លាមៗថា ៖ ពិតជាអាណិតណាស់, បានត្រឹមតែសោកស្តាយ មនុស្សល្អៗ ដូចគាត់, ហេតុអ្វីអាយុខ្លីម្ល៉េះ អាយដលអើយ, រឹងមាំឡើងណា,
កាត់ចិត្តខ្លះទៅ អាយដល គាត់ទៅបានសុខហើយ, ខ្ញុំសោកស្តាយណាស់, គាត់អស់ពេលបារម្ភបងទៀតហើយ គាត់ហត់ហើយ គាត់ចង់សម្រាក រឹងមាំណាបង នៅមានហ្វេនៗ ចាំលើកទឹកចិត្តបង គាត់ទៅកន្លែងត្រជាក់ហើយ។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលទិដ្ឋភាព ពិធីបុណ្យសព លោក ប្រាក់ សុគន្ធ ខាងក្រោមនេះ ទំាងអស់គ្នា ៖