រថយន្តប៉ូលីសនៅប្រទេស ឥណ្ឌាបើកជាន់គ្រាប់មីន បណ្តាលឲ្យផ្ទុះស្លាប់១៦នាក់!

ប៉ូលិសឥណ្ឌាយ៉ាងតិចចំនួន ១៥នាក់ ព្រមទាំងជនស៊ីវិលម្នាក់ទៀត បានបាត់បង់ជិវិត ដោយសារករណីផ្ទុះគ្រាប់មីននៅរដ្ឋ មហារ៉ាស្ត្រា (Maharashtra) ភាគខាងលិចប្រទេសឥណ្ឌា។ នេះបើតាមការកដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៩។

ហេតុការណ៍ខាងលើបានកើតឡើង នៅពេលយានជំនិះចំនួន ០២គ្រឿង របស់កងកម្លាំងរក្សាសន្តិសុខឥណ្ឌា បានទទួលរងការវាយប្រហារដោយការបង្កប់គ្រាប់មីន ពីសំណាក់ជនសង្ស័យអាចជាក្រុមសកម្មប្រយុទ្ធ ដ្បិតក្រុមសកម្មប្រយុទ្ធ ម៉ៅអ៊ីស (Maoist) ឬហៅថា ណាហ្សាលស៍ (Naxals) តែងបានធ្វើបានសកម្មភាពនៅក្នុងរដ្ឋភាគខាងលិចនេះ អស់រយៈពេលរាប់ទសវត្សរ៍មកហើយ។

គួរជម្រាបថា កងកម្លាំងរក្សាសន្តិសុខឥណ្ឌា បានផ្តាច់ជីវិតក្រុមសកម្មប្រយុទ្ធ Maoist យ៉ាងតិច ៣៧នាក់ កាលពីឆ្នាំ២០១៨ នៅឯសង្កាត់ ហ្គេដជីរ៉ូលី (Gadchiroli) ជាទីដែលការវាយប្រហារនៅថ្ងៃពុធនេះបានកើតឡើង៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds