រំភើបជំនួស ! ក្រោយចុះកុងត្រា ជាមួយ ចែដាណា ទទួលបានលុយសុទ្ធ ៣០ម៉ឺនដុល្លារ រួចភ្លាម ធ្វើឲ្យ ពេជ្រ សោភា ទប់អារម្មណ៍លែងជាប់ហើយ ក៏ទំលាយចេញមក ត្រង់ៗថា…
នាថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១ គ្រប់គ្នា ភ្ញាក់ព្រឺត ក្រោយឃើញ តារាចម្រៀង ដ៏ល្បីម្នាក់ គឺ ពេជ្រ សោភា បានចុះកុងត្រា ការងារថ្មី ជាមួយ ចែដាណា ដោយក្នុងរយៈពេល១ឆ្នាំ ទទួលបាន នូវទឹកប្រាក់ រហូតដល់ទៅ ៣០ម៉ឺន ដុល្លារ ឯណោះ ។
ចែដាណា បានភ្ជាប់សារខ្លីមួយបន្ថែមថា “ស្វាគមន៍បង ពេជ្រ សោភា ចូលមកគ្រួសារ NNP ៣០ម៉ឺនដុល្លារ សម្រាប់ជំហ៊ានដំបូង ហើយនិងមានបន្តបន្ទាប់ទៀត”។
ក្នុងនោះ លោកស្រី ទ្រី ដាណា បានបញ្ជាក់បន្ថែម នៅក្នុងវីដេអូថា “នេះគឺជាកុងត្រា សម្រាប់គាត់ចូលសហការដំបូងទេ ប៉ុន្តែនេះអត់រាប់បញ្ចូលជាមួយ concert (ការប្រគំតន្ត្រី) ផ្សេងៗ ដែលបង ភា មកសម្តែង ជាមួយនិងក្រុមហ៊ុនខ្ញុំទេ “។
ក្រោយចុះកុងត្រា ទទួលបានលុយសុទ្ធ ៣០ម៉ឺន ដុល្លារ រួចភ្លាម ស្រាប់តែ តារាចម្រៀង ពេជ្រ សោភា ទំលាយអារម្មណ៍ បែបនេះ ចេញមកថា “អរគុណបង សំរាប់ការផ្តល់តម្លៃ លើរូបនាងខ្ញុំ ពួកយើងបានស្គាល់កាន់តែច្បាស់
បងអោយតម្លៃលើសិល្បៈ នេះជាការស្រលាញ់មួយ ដែលពិតៗ អត់សម្តែងទេ បងគិតតាំងពីឆ្នាំ ខ្ញុំចូលច្រៀងដំបូង រហូតពេលនេះ មិនងាយមានទេ អ្នកគិតដូចបង ត្រៀមទទួលអ្វីៗ ថ្មីៗ នៅក្នុងឆ្នាំថ្មី ខាងមុខនេះ”។
អានសារនេះចប់ ហ្វេនៗ សម្តែងអារម្មណ៍ ទំាងនេះចេញមកថា ៖ អ្នកសិល្បៈល្អៗ ស្រលាញ់វប្បធម៌ ចេញពីចិត្ត គួរតែទទួលបាន ការផ្ដល់តំលៃ និងលើកទឹកចិត្តបែបនេះ, ជូនពរឱ្យហេងៗ ណាអាយដល,
ពេជ្រ សោភា សូមជោគជ័យ លើមុខជំនួញ ដូចជោគជ័យលើវិថីសិល្បៈ អ៊ីចឹង, អោយតែយើងមានសមត្ថភាពពិត ប្រាកដជាលុយរត់តាមរកហើយបង, ជាតិនេះ មិនដែលស្គាល់លុយច្រើនដល់ថ្នាក់ហ្នឹងទេខ្ញុំ។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖