បន្ទាប់ពី លោក William Guangត្រូវកម្លាំងអាវុធហត្ថចាប់ខ្លួនស្រាប់តែលោក ពេជ្រ ស្រស់ ចេញសារចាក់ដោតយ៉ាងខ្លាំងបែបនេះថា …
(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចាប់ឃាត់ខ្លួនមនុស្សមួយចំនួន ក្នុងនោះមានលោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលអាចជាប់ពាក់ព័ន្ធករណីជាមួយក្រុមចោរប្ល-ន់អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី។
សូមជំរាបថា ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី ត្រូវបានចាប់ខ្លួនបានហើយ ដោយប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ។ នៅក្នុងការបង្រ្កាបនេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាននៅអាវុ-ធវែងខ្លីចំនួន៥ដើម (វែង១ដើម ខ្លី៤ដើម) និងគ្រឿងអលង្ការមួយចំនួន ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ។
ដោយឡែកយោងតាមប្រភពហ្វេសប៊ុក លោក ពេជ្រ ស្រស់ គណបក្សយុវជនកម្ពុជា នាព្រឹកថ្ងៃទី២១ខែធ្នូ ឆ្នាំ២០២១ ក៏បានសរសេរលើបណ្តេញសង្គមថា ៖ ខ្ញុំស៊ូស្លា-ប់ដោយសារអត់បាយហូប ខ្ញុំស៊ូជាប់គុកដោយសារ
រឿងជាតិនិងជួយប្រជាពលរដ្ឋក៏ប៉ុន្តែខ្ញុំមិនជាប់គុកនិងស្លា-ប់ ដោយសាររឿងអបាយមុខនោះឡើយ។