ចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយព្យុះទីហ្វុង រ៉ៃ ឬ​Rai នៅហ្វីលីពីន កើនឡើងលើ ២០០នាក់

បរទេស៖ បើយោងតាមសារព័ត៌មាន(China Xinhua News)  បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយព្យុះទីហ្វុង រ៉ៃ ឬ​Rai នៅហ្វីលីពីន កើនឡើងលើ ២០០នាក់ហើយគិតត្រឹមថ្ងៃចន្ទទី ២០ ខែធ្នូរ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ដែលបានដកស្រង់របាយការណ៍របស់កាកបាទក្រហមហ្វីលីពីន ព្យុះទីហ្វុងនេះបោកបក់លើ លំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ រងការបំផ្លិចបំផ្លាញអស់គ្មានសល់។ ចំណែក ជនរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិនេះកើនដល់ ២០៨នាក់ ហើយមនុស្ស៥២ នាក់ផ្សេងទៀតនៅបន្តបាត់ខ្លួននៅឡើយ។
សូមបញ្ជាក់ផងដែរថា  មនុស្សជាង ៣សែននាក់ផ្សេងទៀតចាក់ចោលលំនៅដ្ឋាន ដើម្បីស្វែងរកកន្លែងសុវត្ថិភាពចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមក។​ទន្ទឹមនឹងនោះ ប្រជាជនជាច្រើនកំពុងប្រឈមកង្វះខាតស្បៀង និងទឹកស្អាតដើម្បីប្រើប្រាស់ ក្នុងកាលទេសៈលំបាកនេះ។

 

 

 

រូបភាព៖ China Xinhua News
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds