កុំចេះតែហ៊ាន!បុរសម្នាក់ បានជេរប្រមាទធ្ងន់ៗ បរិហារកេរ្ត៏ ដល់ឪពុកម្តាយ តារាចម្រៀង ណុបបាយ៉ារិទ្ធ ត្រូវបានចាត់វិធានការតាមផ្លូវច្បាប់
បងប្អូននិយមលេងបណ្ដាញសង្គ មច្បាស់ជាបានដឹងហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ មានអាខោនហ្វេសប៊ុក មួយ ឈ្មោះ Hea to Seng បានជេរប្រមាទធ្ងន់ៗ បរិហារកេរ្ត៏ បង្កាច់បង្កូច គំរាមគំហែង និងបំភ្លៃការពិត ដល់ឪពុកម្តាយ តារាចម្រៀង ណុបបាយ៉ារិទ្ធ និងបុគ្គលផ្សេងទៀត នៅលើបណ្ដាញសង្គមដែលធ្វេីអោយប៉ះពាល់កិត្តយសក្រុមគ្រួសារយ៉ាងខ្លាំង រហូតដល់មានការចុះផ្សាយពត៏មានជាហូហែរ។
យ៉ាងណាមិញ ក្រោយពីការបង្ហោះសារជេប្រមាទជាហូរហែរ ដោយមិនមានការតបតរពីក្រុមគ្រួសារ លោក ណុបបាយ៉ារិទ្ធ ឥឡូវនេះម្ចាស់ អាខោនហ្វេសប៊ុកHea to seng ដែលមានឈ្មោះពិត សេង រ៉ាក់ដាហៅខួច ត្រូវបានចាត់ការតាមផ្លូវច្បាប់ហើយក្រោមពាក្យបណ្តឹងរបស់គ្រួសារលោក ណុប បាយ៉ារិទ្ធផ្ទាល់តែម្តង។
បើតាមប្រព័ន្ធច្បាប់បានឱ្យដឹងថា ម្ចាស់អាខោនហ្វេសប៊ុក Hea to seng ឈ្មោះពិត សេង រ៉ាក់ដា ហៅខួច ត្រូវបានប្រព័ន្ធច្បាប់ចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ៧១៣៥ ច, ដ.ព.ស ចុះថ្ងៃទី ១៥ខែធ្នូឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ និងធ្វើការនាំខ្លួន ឈ្មោះ សេង រ៉ាក់ដា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ទៅមណ្ឌលអប់រំកែប្រែ ទ១ ម១ នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនិតិវិធីច្បាប់។ ដូច្នេះម្ចាស់ account Facebook Hea to seng ដែលមានឈ្មោះពិត សេង រ៉ាក់ដា ហៅខួច ត្រូវជាប់ក្នុងបណ្តឹង រាជ្ញា រង់ចាំការសម្រេចដាក់បន្ទុកពីតុលាការ៕