ពេលនេះបាន ស្គាល់មុខជនបង្ហោះបរិហារកេរ្តិ៍តារាស្រី វ៉ាន់ វល័ក្ខ ថាជាស្រីលក់ខ្លួនហើយ
ភ្នំពេញ ៖ ពីដំណើរនៃការប្រកាសឲ្យមានការសុំទោសជាសាធារណៈរបស់ជនអនាមិកម្ចាស់គណនីឈ្មោះ Da Lin ដែលបានបង្ហោះសារបរិហារកេរ្តិ៍យ៉ាងធ្ងន់ធ្ងរលើតារាស្រីលេងសម្រស់ទ្រូង វ៉ាន់ វល័ក្ខ ដោយថានាងជាស្រីលក់ខ្លួនដើម្បីភាពឡូយឆាយ ប៉ុន្តែជននោះពុំបានចេញមុខនោះឡើយ ទើបតែមុននេះលើគណនីលោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីបានបង្ហាញពីមុខជននោះយ៉ាងច្បាស់តែម្តង។
នុងរូបភាពច្រើនសន្លឹករបស់ជនប្រព្រឹត្តទង្វើស្មោគគ្រោកគួរស្អប់ខ្ពើមលោកជំទាវបានឲ្យដឹងទាំងមុខ និងអាសយដ្ឋានថា «ពូ និង មីង នៅរាមកំពង់សោម លេងធ្ងន់ដៃ សំដីបានណាស់ មិនដឹងមីងពូអាងអី បានជាហ៊ានជេរដៀលប្រមាថគេ បង្ហោះរូបគេ យកលេខទូរស័ព្ទម្ចាស់គេ ប្រកាសលក់ខ្លួនគេ ហ៊ានជួញដូរផ្លូវភេទរបស់គេជាសាធារណៈទៀត ។ ចុងក្រោយពូសុំទោសថា ទូរស័ព្ទបាត់ !! មីងពូស្មានថារួចខ្លួន !!!»។