សុខ សោម៉ាវត្តី ដាក់បោះពាក្យសម្ដី ​ទៅអ្នកពូកែច្រណែនថា ……!!!

ភ្នំពេញ៖ តារាសម្ដែង និងពិធីការិនីដ៏ឆ្នើមនាង សុខ សោម៉ាវត្តី ដែលល្បីមានទំនាក់ទំ​ន​ងស្នេហាជាផ្លូវការរួមកីឡាករបាល់ទាត់ លី វ៉ាហេទ មកហាក់ដូចជាឡើងកូដខ្លាំងទាំងអាជីពសិល្បៈក៏នៅតែរក្សាតំណែងជាតួអង្គសំខាន់បានដដែល។

តែអ្វីដែលធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍នោះ ខណៈថ្មីៗនេះនាង សុខ សោម៉ាវត្តី រំលេចសារបង្កប់ន័យឈឺចិត្តត្បិតមានមនុស្សមួយចំនួនចាំឈ្នានីសថា «ចង់ប្រាប់អ្នក «ជ្រិញ» ទាំងអស់អោយបានជ្រាបថា បើមិនពេញចិត្តអូសចោល unfriend unlike unfollow តាមសំរួលណា»។

ពីសារស័ព្ទបង្ហាញន័យឌឺដងហាក់នៅមិនអស់សេចក្ដីទៀតថា «ព្រោះខ្ញុំរស់នៅជាមួយខួរក្បាល និងសម្បករាងកាយរបស់ខ្ញុំ មិនបានសុំជីវិតរបស់អ្នកឯងជ្រកទេ តាមចរិតខ្ញុំបើមិនពេញចិត្តខ្ញុំមិនយកភ្នែកមើលទេ តែបើអ្នកស្អប់ខ្ញុំតែចូលចិត្តតាមមើលខ្ញុំគេហៅថា «ច្រណែន» មិនមែនស្អប់ទេ ចំណាំ: ចែតី និយាយលេងទេកុំយកដាក់ខ្លួនណា»។ ដោយពាក្យពេចន៍រំលេចឡើងចាក់ដោតខ្លាំង ទាំងអ្នកគាំទ្រក៏មិនបង្អង់ឡើយ ពោលភ្លែតតា​មរយៈសារខមិនថា« និយាយបានល្អ»។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds