ម្ចាស់ឡានជាជនរងគ្រោះ ចេញមកបកស្រាយ ក្រោយមានមហាជនខ្លះលើកឡើងថាថ្លៃណាស់ ជួលជុលថ្លៃអស់ដល់២២៥០ដុល្លារ…
អតីតពិធីករល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ MY TV តាប៊ុយ សង្ស័យថា ស្រវឹ ង បានបើករថយន្ត Range Rover បោះពួយយ៉ាងលឿន ហើយខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកគូទរថយន្តព្រុស ដែលគេដែលកំពុងឈប់ស្តុប BKC យ៉ាងពេញទំហឹងខូចខាតរងការខូចខាតយ៉ាងដំណំផ្នែកខាងក្រោយ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែធ្នូឆ្នាំ ២០២១ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ម្ចាស់រថយន្តតូយ៉ូតាព្រុស ពាក់ស្លាកលេខ ភ្នំពេញ 2AH-7048 បានបានដឹងដែរថា មុនពេលកើតហេតុ គាត់បានបើករថយន្ត មកឈប់ស្តុប ស្រាប់តែពេលនោះ ក៏មានរថយន្ត Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK- 8809 ទំនើបមួយគ្រឿង បើកបរដោយបុរសម្នាក់ ឈ្មោះ តាប៊ុយ ដែលអតីតពិធីករល្បីឈ្មោះស្ថានីយ៍ទូរទស្សន៍MY TV បានមកបុកគូទរថយន្តរបស់គាត់ពេញទំហឹង បណ្ដាលឲ្យខូចខាត ផ្នែកខាងក្រោយ ។
ពេលនោះ គាត់ក៏បានចុះមកនិយាយគ្នា និងយកទូរស័ព្ទមកថតរថយន្ត ដើម្បីទុកជាឯកសារ ស្រាប់តែលោកតាប៊ុយ បានបើករថយន្តរត់គេចចេញពីកន្លែងកើតហេតុ ហើយគាត់ក៏បើកដេញតាមរហូតមកដល់ចំណុចផ្លូវសហព័ន្ធរុស្ស៊ី ក៏កាក់បានតែម្តង ។
ចំណែកលោក តាប៊ុយ មិនបានផ្ដល់ព័ត៌មានឲ្យយើងជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នោះទេ។ តែមើលតាមសភាពរបស់លោកតាប៊ុយ ស្រវឹងស្រាខ្លាំងណាស់ ដើរទ្រេតទ្រោតទប់ខ្លួនមិនចង់ជាប់។
លុះបន្តិចក្រោយមក ឃើញមានកម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ ហើយពេលនោះ មានបុរស២នាក់បានមកគ្រាលោកតាប៊ុយ ដែលកំពុងស្រវឹងខ្លាំងចេញពីកន្លែងកើតហេតុ។ បន្ទាប់មក សមត្ថកិច្ច បានយក រថយន្តទាំង២គ្រឿង ទៅរក្សាទុកសិន រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ព្រោះតែលោកតាប៊ុក ជាអ្នកបង្កស្រវឹងស្រាខ្លាំងពេក៕
ដោយឡែកនៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នេះដែរ តាប៊ុយ បានចេញមុខនិយាយរឿងរ៉ាង ថ្លៃជួសជុលរថយន្តដែលគេចេញប៉ុងមក គឺអស់ច្រើនលើសពីការស្មានរបស់លោក គឺចំនួន ២២៥០ដុល្លារ ។ ខាងក្រោមនេះជាវិក័យប័ត្រ ដែលជាថ្លៃសំរាប់ជួសជុលការខូតខាត និងត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម ធ្វើការចែករំលែក និងស៊ែរតៗគ្នាជាច្រើន ដោយមានការបញ្ចេញមតិខុសៗគ្នារឿងតម្លៃខាងលើនេះ ។
ក្រោយរឿងនេះផុលផុសលើបណ្តាញសង្គមហ្វេសបុករួចមក ម្ចាស់រថយន្តខាងលើ ដែលមានគណនេយ្យហ្វេសបុកឈ្មោះថា B&J Salon បានបង្ហោះរូបឡានខូតខាត និងបកស្រាយ យ៉ាងដូច្នេះថា៖
ខ្ញុំមិនចងបង្ហាញពីការខូចខាត់ឡានទេ! បងៗណាថាខ្ញុំចងបានលុយ សូមបងជួយទិញយកទៅជិះផង? ជាងថាហើយសំណាងហើយមិនឆេះឡាន។
»Rang បុកPrius សួថាខូចស្អី? » តោះដេញថ្លៃទិញរថយន្ត? » ម្ចាស់Page ហានអោយប៉ុន្មាន?