ចិន​រក​ឃើញ​ករណី​ឆ្លង​វីរុស​បំប្លែង​ខ្លួន​ថ្មី Omicron លើកដំបូង

ចិន៖ ​អាជ្ញាធរ​​សុខាភិបាល​ទី​​ក្រុង​​កំពង់ផែ​​ Tianjin ភាគ​ខាង​ជើង​ប្រទេស​ចិន​បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​បំប្លែង​ខ្លួន​ថ្មី Omicron លើកដំបូង។ នេះ​បើ​តាម​ការ​ផ្សាយ​របស់កាសែត​ Tianjin Daily កាល​ពី​ថ្ងៃ​ចន្ទ ទី​១៣ ខែ​ធ្នូ។

ការឆ្លង​វីរុស​ថ្មី​នេះ​គឺ​ជា​អ្នក​ដំណើរ​មក​ពី​ក្រៅ​ប្រទេស​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ហើយ​ឥឡូវ​នេះ​អ្នក​ជំងឺ​កំពុង​ដាក់​ព្យាបាល​ដាក់​ដោយឡែក​នៅ​មន្ទីរ​ពេទ្យ​មួយ។

មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​ជំងឺ​ឆ្លង​ទី​ក្រុង​ Tianjin បាន​បញ្ជាក់​ថា វា​ជា​ការ​ឆ្លង​វីរុស Omicron បន្ទាប់​ពី​បាន​ធ្វើ​តេស្ត​អ្នក​ដំណើរ។ នេះ​ជា​ករណី​ដំបូង​សម្រាប់​វីរុស​ថ្មី​នៅ​ប្រទេស​ចិន។

អាជ្ញា​ធរ​សុខាភិបាល​នៅ​​ថ្ងៃ​ពុធ​នេះ​បានឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ចន្ទ ទី​១៣ ខែ​ធ្នូ ម្សិល​មិញ​មាន​ករណី​ឆ្លង​កូវីដ-១៩​ចំនួន​៧៦​នាក់។ ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី មាន​៥១​ករណី​ជា​ការ​ឆ្លង​ក្នុង​ស្រុក។ គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ប្រទេស​ចិន​មាន​ករណី​ឆ្លង​កូវីដ-១៩​ចំនួន ៩៩​៨៥៦​នាក់។

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds